មីយ៉ាន់ម៉ា៖ លោកស្រី Aung San Suu Kyi ត្រូវបាន​ឃុំខ្លួន​រហូត​ដល់​ពាក់​កណ្តាលខែកុម្ភៈ

Chia sẻ
(VOVWORLD) - លោក Kyi Toe សមាជិកគណៈកម្មាធិការព័ត៌មាននៃគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) កាន់អំណាចនៅថ្ងៃទី ៣ ខែកុម្ភៈបានឲ្យដឹងថា ប្រធានាធិបតីមីយ៉ាន់ម៉ាលោក U Win Myint និងទីប្រឹក្សារដ្ឋលោកស្រី Aung San Suu Kyi នឹងត្រូវឃុំខ្លួនរហូតដល់ថ្ងៃទី ១៥ ខែកុម្ភៈ។
មីយ៉ាន់ម៉ា៖ លោកស្រី Aung San Suu Kyi ត្រូវបាន​ឃុំខ្លួន​រហូត​ដល់​ពាក់​កណ្តាលខែកុម្ភៈ - ảnh 1លោកស្រី Aung San Suu Kyi ត្រូវបានឃុំខ្លួនរហូតដល់ពាក់កណ្តាលខែកុម្ភៈ (រូបថតៈរ៉យទ័រ)

ជាប់ទាក់ទងនឹងលោកប្រធានាធិប តី U Win Myint នោះ ឯកសាររបស់ប៉ូលីសនៅលើបណ្តាញសង្គមបានឲ្យដឹងថា ប្រធានាធិបតីមីយ៉ាន់ម៉ាលោក U Win Myint និងក្រុមគ្រួសាររបស់លោកបានជួបជាមួយមនុស្សមួយចំនួនក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតរបស់គណបក្ស NLD នៅថ្ងៃទី ២០ ខែកញ្ញាឆ្នាំ ២០២០ មុនពេលប្រព្រឹត្តិទៅការបោះឆ្នោតសកលនៅខែវិច្ឆិកានិងត្រូវបានចោទប្រកាន់ពីបទរំលោភបំពានលើវិធានការណ៍ប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩។ ទន្ទឹមនឹងនេះលោកស្រី Aung San Suu Kyi ត្រូវបានចោទប្រកាន់តាមច្បាប់នាំចេញ និងនាំចូល ខណៈពេលដែលវិទ្យុចល័ត ដែលបាននាំចូលខុសច្បាប់ត្រូវបានរកឃើញនៅផ្ទះលោកស្រីនៅរដ្ឋធានី Nay Pyi Taw ផងដែរ៕

ប្រតិកម្មទៅវិញ