ចាប់ពីថ្ងៃទី ២០ ដល់ ២៣ កញ្ញា មេបញ្ជាការកងទ័ពជើងទឹក នូវែលហ្យេឡង់ ឧត្តមនាវី
Tony Parr ដឹកនាំគណៈប្រតិភូកងទ័ពជើងទឹកប្រទេសនេះមក ទស្សកិច្ចនិងធ្វើការងារ
នៅវៀតណាម។ ក្នុងជំនួបសន្ទនា អនុរដ្ឋមន្ត្រីក្រសួង ការពារប្រទេសវៀតណាម
ឧត្តមនារី Nguyen Van Hien បានផ្លាស់ប្តូរជាមួយ ឧត្តមនាវី Tony Parr អំពីខ្លឹមសារមួយ
ចំនួន ដែលភាគីទាំង ២ យកចិត្តទុកដាក់និងពិភាក្សារអំពីវិធានការបង្កើនទំនាក់ទំនង
រវាងកងទ័ពជើងទឹកនៃប្រទេសទាំង ២។ ភាគីទាំង ២ បានវាយតំលៃខ្ពស់ចំពោះទំនាក់
ទំនងល្អប្រសើលើគ្រប់វិស័យ ពិសេសគឺ លើវិស័យការពារជាតិ វៀតណាម-នូវែលហ្យេ
ឡង់។ ក្នុងប៉ុន្មានឆ្នាំ កន្លេងមក កងទ័ពជើងទឹកវៀតណាមនិងកងទ័ពជើងទឹកនូវែល
ហ្យេឡង់បានមានកិច្ចសហប្រតិត្តិការប្រកបដោយប្រសិទ្ធភាពពិសេសគឺលើវិស័យ
បណ្តុះបណ្ដាលផ្នែក កងទ័ពជើងទឹក៕