(គិតពីខាងឆ្វេង) រដ្ឋមន្រ្តីការបរទេសឥណ្ឌា ជប៉ុន អូស្ត្រាលី និងសហរដ្ឋអាមេរិក នៅក្នុងកិច្ចប្រជុំមួយនៅទីក្រុងតូក្យូនៅថ្ងៃទី ៦ ខែតុលាឆ្នាំ ២០២០ ( ប្រភព៖ Reuters) |
នៅក្នុងកិច្ចប្រជុំនាថ្ងៃទី ៦ ខែតុលា ខ្លឹមសារសំខាន់បំផុតដែលកិច្ចប្រជុំនេះបានឯកភាពគ្នាគឺជាការបង្កើនកិច្ចសហប្រតិបត្តិការនៃប្រទេសទាំង ៤ ដោយឆ្ពោះទៅកសាងតំបន់មហាសមុទ្រឥណ្ឌា - ប៉ាស៊ីហ្វិកប្រកបដោយសេរីភាពនិងបើកចំហ ដែលក្នុងនោះមានការទប់ស្កាត់អំពើខុសច្បាប់របស់ចិននៅសមុទ្រខាងកើត និងសមុទ្រ Hoa Tung ព្រមទាំងជំរុញការតភ្ជាប់ទំនាក់ទំនងក្នុងការធានាសន្តិសុខនៃការធ្វើនាវាចរណ៍និយាយរួមផងដែរ។ រដ្ឋមន្រ្តីក្រសួងការបរទេសអូស្ត្រាលី លោកស្រី Marise Payne បានអះអាងថា៖
«យើងជឿជាក់ទៅលើតំបន់មួយ ដែលកំពុងដំណើរការដោយឈរលើមូលដ្ឋាន ច្បាប់ ដោយមិនអាស្រ័យទៅលើកម្លាំងនោះទេ។ យើងខ្ញុំក៏បានជឿជាក់លើសារៈសំខាន់នៃសិទ្ធិបុគ្គល ក៏ដូចជាចំពោះតំបន់ដែលមានជម្លោះ ត្រូវបានដោះស្រាយដោយឈរលើមូលដ្ឋាននៃច្បាប់អន្តរជាតិផងដែរ។ យើងជឿជាក់លើតំបន់ដែលមានសុវត្ថិភាពនិងមានការសារស្តារឡើងវិញក្រោយពីវិបត្តិជំងឺកូវីដ១៩ ព្រមទាំងគាំទ្រចំពោះជម្រើសអធិបតេយ្យភាពនៃបណ្តាប្រទេសសមាជិកនៅមហាសមុទ្រឥណ្ឌា - ប៉ាស៊ីហ្វិកផងដែរ។ ដើម្បីចូលរួមចំណែកឲ្យបានល្អក្នុងចក្ខុវិស័យរបស់តំបន់មហាសមុទ្រឥណ្ឌា - ប៉ាស៊ីហ្វិក អូស្រ្តាលីបានសហការយ៉ាងជិតស្និទ្ធជាមួយអាស៊ាននិងជំរុញកិច្ចសហប្រតិបត្តិការជាមួយប៉ាស៊ីហ្វិក »។
ទាក់ទងនឹងបញ្ហានេះ រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Motegi Toshimitsu បានមានប្រសាសន៍ថា នាពេលបច្ចុប្បន្ននេះក្នុងបញ្ហានិងវិស័យជាច្រើន សណ្តាប់ធ្នាប់អន្តរជាតិកំពុងវិវត្តន៍យ៉ាងច្របូកច្របល់។ ហេតុដូច្នេះ ជប៉ុន អូស្រ្តាលី ឥណ្ឌានិងអាមេរិក មានតម្លៃសំខាន់រួម នឹងមានគោលដៅដូចគ្នាក្នុងការបង្កើនសណ្តាប់ធ្នាប់អន្តរជាតិដោយសេរីភាព និងផ្អែកទៅលើគោលការណ៍ជាមូលដ្ឋានផងដែរ៕