មនុស្សរាប់លាននាក់នៅរដ្ឋ Texas (សហរដ្ឋអាមេរិក) នៅតែកង្វះទឹកស្អាត

Chia sẻ
(VOVWORLD) - នាយកប្រតិបត្តិនៃគណៈកម្មាធិការគុណភាពបរិស្ថាននៃរដ្ឋ Texas លោក Toby Baker បានមានប្រសាសន៍ថា ប្រជាជនប្រមាណ ១៤,៣ លាននាក់ក្នុងចំណោមប្រជាជនប្រមាណ ២៩ លាននាក់នៅរដ្ឋ Texas កំពុងតែកង្វះទឹកស្អាតប្រើប្រាស់។
មនុស្សរាប់លាននាក់នៅរដ្ឋ Texas (សហរដ្ឋអាមេរិក) នៅតែកង្វះទឹកស្អាត - ảnh 1កម្មករជួសជុលបំពង់ទឹកដែលខូចដោយសារព្យុះទឹកកកនៅទីក្រុង Galveston រដ្ឋ Texas សហរដ្ឋអាមេរិកនៅថ្ងៃទី ១៩ ខែកុម្ភៈឆ្នាំ ២០២១ (រូបថត៖ AFP / VNA)

ប្រជាជនរាប់លាននាក់នៅរដ្ឋ Texas (សហរដ្ឋអាមេរិក) កាលពីថ្ងៃទី ២០ ខែកុម្ភៈ នៅតែជួបបញ្ហាកង្វះទឹកស្អាត ទោះបីជាមន្រ្តីរដ្ឋនេះបានស្តារការផ្គត់ផ្គង់អគ្គិសនី បន្ទាប់ពីការដាច់ភ្លើងជាច្រើនថ្ងៃ និងកង្វះខាតទឹកក្នុងវិសាលភាពយ៉ាងធំទូលាយ ដោយសារព្រិលគ្របដណ្តប់យ៉ាងក្រាសក្នុងករណីព្យុះទឹកកកបានកើតមានឡើងយ៉ាងកាចសាហាវនៅតំបន់នេះ។ 

នាយកប្រតិបត្តិនៃគណៈកម្មាធិការគុណភាពបរិស្ថាននៃរដ្ឋ Texas លោក Toby Baker បានមានប្រសាសន៍ថា ប្រជាជនប្រមាណ ១៤,៣ លាននាក់ក្នុងចំណោមប្រជាជនប្រមាណ ២៩ លាននាក់នៅរដ្ឋ Texas កំពុងតែកង្វះទឹកស្អាតប្រើប្រាស់។ មន្ត្រីរដ្ឋនេះបានបែងចែកទឹកស្អាតនិងស្បៀងអាហារដល់ប្រជាជនរាប់ពាន់នាក់។ ជាមួយគ្នានេះដែរ ក្រុមប្រឹក្សារក្សាស្ថេរភាពអគ្គិសនីនៃរដ្ឋ Texas (ERCOT) បានបញ្ជាក់ថា ការផ្គត់ផ្គង់អគ្គិសនី បានវិលត្រឡប់មករកភាពធម្មតាវិញប៉ុន្តែអតិថិជនជាង ៥ ម៉ឺននាក់ នៅតែមិនទាន់មានអគ្គិសនីប្រើប្រាស់ រហូតដល់ថ្ងៃទី ២០ ខែកុម្ភៈ ដោយសារបុគ្គលិកអគ្គិសនីកំពុងជួសជុលខ្សែភ្លើងដែលត្រូវបានផ្តាច់ផងដែរ៕

ប្រតិកម្មទៅវិញ