មនុស្សរាប់លាននាក់នៅជុំវិញពិភពលោកអំណរបុណ្យអ៊ីស្ទើរក្នុងកំឡុងឆ្លងរាលដាលជំងឺកូវីដ១៩

Chia sẻ

(VOVWORLD) -  នៅថ្ងៃទី ៤ ខែមេសា គ្រីស្ទបរិស័ទរាប់លាននាក់នៅទូទាំងពិភពលោក បានអបអរបុណ្យអ៊ីស្ទើរ៍ ចំពេលមានវិធានការណ៍រឹតត្បិតដើម្បីបង្ការប្រឆាំងជំងឺរាតត្បាតកូវីដ ១៩។

មនុស្សរាប់លាននាក់នៅជុំវិញពិភពលោកអំណរបុណ្យអ៊ីស្ទើរក្នុងកំឡុងឆ្លងរាលដាលជំងឺកូវីដ១៩ - ảnh 1ប្រទេសហ្វីលីពីនប្រារព្ធពិធីបុណ្យអ៊ីស្ទើរនៅខាងក្រៅវិហារដោយសារជំងឺកូវីដ- ១៩ (រូបថត៖ AP)

បុណ្យអ៊ីស្ទើរ គឺជាពិធីបុណ្យសាសនាដ៏ពិសិដ្ឋបំផុត នៅក្នុងសហគមន៍ គ្រីស្តបរិស័ទជាង ១,៣ ពាន់លាននាក់។ នៅក្នុងសុន្ទរកថាគន្លឹះនៅព្រះវិហារ St.Basilica នៃវ៉ាទីកង់ សម្តេចប៉ាប Francis បានផ្តោតសំខាន់លើការអំពាវនាវឲ្យការពារក្រុម ដែលងាយរងគ្រោះបំផុត ដោយសារជំងឺរាតត្បាតកូវីដ-១៩។  សម្តេចប៉ាប បានលើកឡើងថា ជំងឺរាតត្បាតកំពុងតែរីករាលដាល យ៉ាងខ្លាំង ខណៈដែល វិបត្តិសេដ្ឋកិច្ចនិងសង្គមនៅតែធ្ងន់ធ្ងរជាពិសេសសម្រាប់អ្នកក្រីក្រ។ សម្តេចប៉ាបក៏បានជំរុញឱ្យ សហគមន៍អន្តរជាតិ ជំនះពុះពារលើស្ថានភាពនៃការចែកចាយវ៉ាក់សាំងយឺតយ៉ាវពេកជាពិសេសផែនការចែក ចាយវ៉ាក់សាំងដល់ប្រទេសក្រីក្រ។

ក្រៅពីបញ្ហាវ៉ាក់សាំង សម្តេចប៉ាបក៏បានបង្ហាញក្តីបារម្ភ ខណៈដែលជម្លោះហិង្សានៅតែបន្តកើតមាននៅជុំវិញពិភពលោក។ លោកបានអំពាវនាវឱ្យបញ្ឈប់សង្គ្រាមនៅស៊ីរីនិងយេម៉ែន ព្រមទាំងអំពាវនាវឲ្យមានកិច្ច សន្ទនារវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីននិងបញ្ឈប់អំពើហិង្សានៅអាហ្វ្រិកផងដែរ៕

ប្រតិកម្មទៅវិញ