នាថ្ងៃទី ២៤ ខែវិច្ឆិកានៅបារាំង ការដើរដង្ហែរក្បួននៅទូទាំងប្រទេសនេះ ទាក់ទាញបានការចរូលរួមរបស់មនុស្សចំនួនប្រមាណ ៥០ ០០០ នាក់ សំដៅឆ្លើយតបនឹងការអំពាវនាវរួម ដើម្បីដាក់បញ្ចូលការថ្កោលទោសចំពោះអំពើហឹង្សាផ្លូវភែទទៅក្នុងចលនា Metoo។ យោងតាមគណៈចាត់តាំង កម្មវិធី Caroline de Haas បានឱ្យដឹងថាមានមនុស្សចំនួនប្រមាណ ១២ ០០០ នាកបានចូលរួមការដើរដង្ហែរក្បួននៅទីក្រុងប៉ារីស ខណៈដែលមានបាតុករចំនួនប្រមាណ ១០០០ ដល់ ២៤០០ នាក់បានចូលរួមបាតុកម្មនៅទីក្រុង Lyon Marseille និង Rennes។ នេះគឺជាការដើរដង្ហែរក្បួនទ្រង់ទ្រាយធំបំផុតតាំងពីមុនមករហូតមកដល់ពេលនេះ ដើម្បីស្ត្រីនៅទីក្រុងប៉ារីសផងដែរ។
ចំណែកឯនៅប្រទេសអ៊ីតាលី ថ្វីបើអាកាសធាតុមិនអំណោយផលក៏ដោយ បន្តែមនុស្សចំនួន ១០០០ នាក់នៅតែចេញទៅដងវិថីនានានៅរដ្ឋធានីរ៉ូម។ ទន្ទឹមនឹងនេះមានមនុស្សរាប់រយនាក់បានដើរដង្ហែរក្បួននៅ ទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស និង ទីក្រុង អាថែនប្រទេសក្រិក បានដើរដង្ហែរក្បួន ដើម្បីបង្ហាញនូវការគាំទ្រចំពោះស្ត្រីដែលទទួលរងអំពើហឹង្សាផងដែរ៕