មនុស្សយ៉ាងហោចណាស់៣៥នាក់ត្រូវស្លាប់ក្នុងការវាយប្រហារភេរវកម្មនៅក្រុង Istanbul

Chia sẻ
(VOVworld) - នាថ្ងៃទី១ មករា មនុស្សយ៉ាងហោច
ណាស់ចំនួន៣៥នាក់ត្រូវស្លាប់ និង៤០នាក់ទៀតត្រូវ
រងរបួសក្នុងការវាយប្រហារនៅក្លឹបរាត្រី Reina ទីក្រុង
 Istanbul របស់ទួរគី។
មនុស្សយ៉ាងហោចណាស់៣៥នាក់ត្រូវស្លាប់ក្នុងការវាយប្រហារភេរវកម្មនៅក្រុង Istanbul - ảnh 1
ជនរងគ្រោះមួយនាក់ក្នុងការវាយប្រហារនេះ (រូបថត៖Reuters)

(VOVworld) - នាថ្ងៃទី១ មករា មនុស្សយ៉ាងហោចណាស់ចំនួន៣៥នាក់ត្រូវ
ស្លាប់ និង៤០នាក់ទៀតត្រូវរងរបួសក្នុងការវាយប្រហារនៅក្លឹបរាត្រី Reina ទីក្រុង
Istanbul របស់ទួរគី។អភិបាលក្រុងលោក Vasip Sahin បានអះអាងថា នេះជា ករណី
វាយប្រហារភេរវកម្ម។ក្រុមអ្នកវាយប្រហារបានស្លៀកពាក់សម្លៀកបំពាក់លោកតា
ណូអែល ហើយបាញ់កាំភ្លើងទៅលើហ្វូងមនុស្សដែលមានវត្តមានក្នុង ក្លឹបរាត្រី
នេះ។តាមគេហទំព័រ Mynet Haber ថា មានមនុស្សពី៧០០ដល់៨០០ នាក់មានវត្ត
មាននៅក្នុងក្លឹបនេះនៅពេលវេលាកើតមានឡើងការវាយប្រហារ ពោលខាងលើ៕

ប្រតិកម្មទៅវិញ