មនុស្សជិត ៩៦ លាននាក់ឆ្លងជំងឺកូវីដ១៩នៅទូទាំងពិភពលោ

Chia sẻ
(VOVWORLD) - ម៉ោង ១ ព្រឹកថ្ងៃទី ១៩ ខែមករា (តាមម៉ោង UTC) ពិភពលោកបានកត់ត្រាមនុស្សជិត ៩៦ លាននាក់បានឆ្លងជំងឺកូវីដ១៩ (Covid-19) ដែលក្នុងនោះមានមនុស្សជាង ២ លាននាក់បានស្លាប់។
មនុស្សជិត ៩៦ លាននាក់ឆ្លងជំងឺកូវីដ១៩នៅទូទាំងពិភពលោ - ảnh 1ភោជនីយដ្ឋាននៅទីក្រុង Philadelphia រដ្ឋ Pennsylvania សហរដ្ឋអាមេរិកដំណើរការនៅថ្ងៃទី ១៦ ខែមករា ដោយមានវិធានការណ៍ប្រុងប្រយ័ត្នក្នុងការបង្កានិងប្រយុទ្ធប្រឆាំងជំងឺរាតត្បាតសម្រាប់អ្នកទទួលទាន (រូបថត៖ Reuters)

យោងតាមទិន្នន័យនៃគេហទំព័រស្ថិតិ worldometers.info បានឲ្យដឹងថាគិតត្រឹមម៉ោង ១ ព្រឹកថ្ងៃទី ១៩ ខែមករា (តាមម៉ោង UTC) ពិភពលោកបានកត់ត្រាមនុស្សជិត ៩៦ លាននាក់បានឆ្លងជំងឺកូវីដ១៩ (Covid-19) ដែលក្នុងនោះមានមនុស្សជាង ២ លាននាក់បានស្លាប់។

សហរដ្ឋអាមេរិកបន្តកត់ត្រាចំនួនអ្នកឆ្លងថ្មីខ្ពស់បំផុតដោយមាននុស្សឆ្លងថ្មីចំនួន ១៣០.៧៤២ នាក់ និងអ្នកស្លាប់ថ្មីចំនួន ១.៣០៥ នាក់។ រហូតមកដល់ពេលនេះសហរដ្ឋអាមេរិកមានមនុស្សឆ្លងជំងឺកូវីដ១៩សរុបចំនួន ២៤,១៦ លាននាក់ ដែលជាចំនួនអ្នកឆ្លងជំងឺខ្ពស់បំផុតនៅលើពិភពលោក បន្ទាប់មកគឺប្រទេសឥណ្ឌា (មានមនុស្សឆ្លងជំងឺកូវីដ១៩ចំនួន ១០,៥៨ លាននាក់) និងប្រទេសប្រេស៊ីល (មានមនុស្សឆ្លងជំងឺកូវីដ១៩ ចំនួន ៨,៥១ លាននាក់)៕

ប្រតិកម្មទៅវិញ