ក្រុមមន្ត្រីថៃបានឲ្យដឹងថា ការបំផ្ទុះគ្រាប់បែកមួយបានកើតឡើងនាថ្ងៃតី ២៤ ខែកុម្ភៈ នៅខេត្ត Songkhla ភាគខាងត្បូងនៃប្រទេសថៃ ដែលបណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់ ៨ នាក់ត្រូវរងរបួស ក្នុងនោះមាននិស្សិតចំនួន ២ នាក់ផងដែរ។ មន្ត្រីស្រុកម្នាក់និងជនស៊ីវិល ៤ នាក់ក៏ជាជនរងគ្រោះនៃការផ្ទុះនេះដែរ។
ប៉ូលីសត្រូវបានដាក់ពង្រាយនៅកន្លែងផ្ទុះគ្រាប់បែក (ប្រភព៖ AFP / TTXVN) |
បញ្ជាការដ្ឋានខ្សែត្រៀមមុខតំបន់ ៤ ទទួលបន្ទុកផ្នែកសន្តិសុខនៅទូទាំងខេត្តភាគខាងត្បូងនៃប្រទេសបានចាត់ទុកថា៖ ខ្មាន់កាំភ្លើងនៅភាគខាងត្បូងបានចុចបំផ្ទុះឧបករណ៍មួយនៅពេលរថយន្តដឹកទំនិញបានឆ្លងកាត់ខេត្ត Songkhla ។
ការបំផ្ទុះនេះបានកើតឡើងភ្លាមៗ បន្ទាប់ពីមានការប៉ះទង្គិចគ្នារវាងកងទ័ពថៃនិងក្រុមឧទ្ទាមមួយនាយប់ថ្ងៃទី ២៣ ខែកុម្ភៈ។ ខ្មាន់កាំភ្លើងចំនូន ៥ នាក់ត្រូវបានសម្លាប់ដោយកម្លាំងសន្តិសុខនៅលើភ្នំមួយក្នុងខេត្ត Narathiwat ផងដែរ៕