មនុស្សជាង ៦០.០០០ នាក់មកទស្សនា និងទិញផលិតផលទេសចរណ៍នៅ VITM ២០២៣

Chia sẻ
(VOVWORLD) - ប្រព្រឹត្តទៅអស់រយៈពេល ៤ ថ្ងៃ (ចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៦ មេសា) ការតាំងពិព័រណ៍ទេសចរណ៍អន្តរជាតិវៀតណាម (VITM) ហាណូយឆ្នាំ ២០២៣ បានបិទបញ្ចប់ដោយជោគជ័យដែលមិននឹកស្មានដល់។ 

ពិព័រណ៌នេះបានទាក់ទាញក្រុមហ៊ុនទេសចរណ៍វៀតណាម និងអន្តរជាតិជាង ៣ពាន់អង្គភាពមកធ្វើការ។ មានទួរទេសចរណ៍និងផលិតផលប្រមាណ ១ ម៉ឺន និងផលិតផលទេសចរណ៍ជាច្រើនត្រូវលក់ចេញក្នុងពិព័រណ៍ ហើយភ្ញៀវទេសចរណ៍ជាង៦ម៉ឺននាក់មកទស្សនា និងទិញផលិតផលទេសចរណ៍ក្នុងពិព័រណ៍នេះផងដែរ។

VITM ២០២៣ មានការចូលរួមពីអាជីវកម្មជាង ៦០០ មកពីប្រទេសនិងតំបន់ដែនដីចំនួន ១៥ និងខេត្ត-ក្រុង ចំនួន ៥១ របស់វៀតណាម។ ក្នុងក្របខ័ណ្ឌនៃព្រឹត្តិការណ៍ តាំងពិព័រណ៌ VITM ហាណូយ ២០២៣ គណៈកម្មាធិការរៀបចំបានរៀបចំព្រឹត្តិការណ៍ផ្សព្វផ្សាយទេសចរណ៍ សន្និសីទ និងសិក្ខាសាលាស្តីពីទេសចរណ៍របស់ទីភ្នាក់ងារផ្សព្វផ្សាយទេសចរណ៍ និងធុរកិច្ចទេសចរណ៍ចំនួន២០។ ជាពិសេស វេទិកាទេសចរណ៍ជាតិឆ្នាំ ២០២៣ ក្រោមប្រធានបទ “អភិវឌ្ឍន៍ទេសចរណ៍វប្បធម៌វៀតណាម” បានទាក់ទាញការចូលរួមដោយផ្ទាល់របស់អាជីវកម្មជាង ២០០ និងអង្គភាពអាជីវកម្មរាប់ពាន់ដែលចូលរួមតាមអ៊ីនធឺណិត។ វេទិកានេះបានពិភាក្សា និងស្នើដំណោះស្រាយ ដើម្បីលើកកម្ពស់សកម្មភាពទេសចរណ៍វប្បធម៌ នាំទេសចរណ៍ក្លាយជាមុខព្រួញក្នុងការអភិវឌ្ឍឧស្សាហកម្មវប្បធម៌៕

ប្រតិកម្មទៅវិញ