បុគ្គលិកសុខាភិបាលបញ្ជូនអ្នកជំងឺ COVID-១៩ ទៅមន្ទីរពេទ្យនៅទីក្រុងរ៉ូមប្រទេសអ៊ីតាលីកាលថ្ងៃទី ១៦ ខែមីនាឆ្នាំ ២០២០ (ប្រភព៖ AFP / TTXVN) |
ក្នុងរយៈពេល ២៤ ម៉ោងកន្លងមក មានករណីឆ្លងថ្មីចំនួន ៣២.៤៨៥ ករណីត្រូវបានកត់ត្រានៅទូទាំងពិភពលោក ដែលធ្វើឱ្យចំនួនអ្នកឆ្លងជំងឺនៅលើសកលលោកសរុបជាង ៣០៣,០០០ ករណី នៅប្រទេសនិងដែនដីចំនួន ១៨៨ផងដែរ។ អ្នកស្លាប់គិតត្រឹមម៉ោង ៤ ព្រឹក ថ្ងៃទី២២ ខែមិនា (តាមម៉ោងនៅវៀតណាម) គឺមានចំនួន ១២.៩៤៤ នាក់ ដែលក្នុងនោះប្រទេសអ៊ីតាលីបានកត់ត្រាថាមានអ្នកស្លាប់ចំនួន ៤.៨២៥ នាក់ក្នុងចំណោមករណីឆ្លងសរុបចំនួន ៥៣.៧៥៨ ករណី។
ទន្ទឹមនឹងនេះដែរ ប្រទេសចិនបានកត់ត្រាករណីឆ្លងវីរុស SARS-CoV-2 ចំនួន ៨១.០០៨ ករណី ដែលមានមនុស្សស្លាប់ចំនួន ៣.២២៥ នាក់។ រីឯប្រទេសអ៊ីរ៉ង់ មានអ្នកស្លាប់ចំនួន ១.៥៥៦ នាក់ និងប្រទេសអេស្ប៉ាញមានអ្នកស្លាប់ចំនួន ១.៣២៦ នាក់ និងបារាំងមានអ្នកស្លាប់ចំនួន ៥៦២ នាក់ ផងដែរ៕