មនុស្សជាង ១៦០០ នាក់បានបរិច្ចាគឈាម និងប្លាកែតក្នុងរយៈពេលឈប់សម្រាក ៧ ថ្ងៃនៃបុណ្យតេត

Chia sẻ
(VOVWORLD) - ក្នុងអំឡុងពេលឈប់សម្រាកបុណ្យតេតរយៈពេល ៧ ថ្ងៃចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១៤ ខែកុម្ភៈ មន្ទីរពេទ្យឈាមវិទ្យានិងបញ្ចូលឈាមមជ្ឈិម បានទទួលមនុស្សជាង ១៦០០ នាក់មកបរិច្ចាគឈាមនិងបរិច្ចាគប្លាកែត។ លទ្ធផលនេះគឺខ្ពស់ជាងឆ្នាំមុនៗ។
មនុស្សជាង ១៦០០ នាក់បានបរិច្ចាគឈាម និងប្លាកែតក្នុងរយៈពេលឈប់សម្រាក ៧ ថ្ងៃនៃបុណ្យតេត - ảnh 1(រូបថត៖ មន្ទីរពេទ្យឈាមវិទ្យា-បញ្ចូលឈាមមជ្ឈិម)
ទន្ទឹមនឹងមនសិកានិងស្មារតីស្ម័គ្រចិត្តកាន់តែខ្ពស់របស់ប្រជាជន មនុស្សជាច្រើន បានជ្រើសរើស "ការបើកនិទាឃរដូវថ្មី" ដោយសកម្មភាពប្រកបដោយអត្ថន័យ ពោល គឺការបរិច្ចាគឈាមនៅដើមឆ្នាំ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការបរិច្ចាក ឈាមបានក្លាយជាទម្លាប់ និងជាសម្រស់វប្បធម៌មួយរាល់ពេលដែលបុណ្យតេត និង និទាឃរដូវមកដល់ម្ដងៗ។
មុននោះ នៅចុងខែមករា មន្ទីរពេទ្យឈាមវិទ្យានិងបញ្ចូលឈាមមជ្ឈិម បានអំពាវនាវឱ្យមានការបរិច្ចាគឈាមមុនបុណ្យតេត នៅពេលដែលបរិមាណឈាមបម្រុង មានការថយចុះយ៉ាងធ្ងន់ធ្ងរ ជាមួយនឹងកង្វះឈាមប្រមាណ ១ ម៉ឺនប្លោកសម្រាប់ បុណ្យតេត។ ក្រោយរយៈពេលត្រឹមតែមួយសប្តាហ៍ប៉ុណ្ណោះ អាស្រ័យដោយមាន ការរួមគ្នារបស់សហគមន៍ មន្ទីរពេទ្យបានជំនះពុះពារលើការខ្វះខាតឈាមបម្រុង សម្រាប់បុណ្យតេត៕

ប្រតិកម្មទៅវិញ