យោងតាមគេហទំព័រស្ថិតិ worldometers.info បានឲ្យដឹងថា គិតត្រឹមម៉ោង១កន្លះ ថ្ងៃទី២៦ ខែកុម្ភៈ (ម៉ោង UTC) ពិភពលោកបានកត់ត្រាករណីឆ្លងកូវីដ-១៩សរុបជាង ៤៣៣,៥លានករណី ក្នុងនោះករណីស្លាប់ចំនួនជិត៦លានករណី។ អ្នកជម្ងឺកូវីដ-១៩ បានជាសះស្បើយមានចំនួនជិត៣៦៣លាននាក់។
អាមេរិក ឥណ្ឌានិងប្រេស៊ីលបន្តជាប្រទេសដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ បំផុតដោយជម្ងឺរាតត្បាតកូវីដ-១៩៕