ទិដ្ឋភាពនៃកន្លែងកើតហេតុណ៍ (រូបថត៖ vov.vn) |
ការបាញ់ប្រហារនេះបានកើតឡើងនៅផ្សារទំនើប Walt Mart នាព្រឹកថ្ងៃទី ០៣ ខែសីហា នៅពេលដែលមានបុគ្គលិកជាង ១០០ នាក់ និងអតិថិជនជាង ១០០០ នាក់កំពុងទិញទំនិញនៅផ្សារទំនើបនេះផងដែរ។ ជនរងគ្រោះភាគច្រើនត្រូវបានជនសង្ស័យបានបាញ់ប្រហារនៅក្នុងផ្សារទំនើបនេះ។ ក្នុងសន្និសីទសារព័ត៌មាននាយប់ថ្ងៃទី ៣ ខែសីហា អភិបាលរដ្ឋ Texas លោក Gregory Abbott បានជូនដំណឹងថាមានមនុស្សជាង ២០ នាក់ត្រូវបានស្លាប់ និងជាង ២០ នាក់ទៀតរងរបួសក្នុងការបាញ់ប្រហារនេះ។ គួរបញ្ជាក់ថា ជនសង្ស័យឈ្មោះ Patrick Crusius អាយុ ២១ ឆ្នាំ ត្រូវបានប៉ូលីសចាប់ខ្លួន ហើយនាបច្ចុប្បន្នគេមិនទាន់ដឹងច្បាស់អំពីមូលហេតុនៃការបាញ់ប្រហារនេះនៅឡើយ។ នេះគឺជាការបាញ់ប្រហារដ៏បង្ហូរឈាមលើកទី ៨ ក្នុងប្រវត្តិសាស្ត្រប្រទេសអាមេរិក បន្ទាប់ពីការបាញ់ប្រហារនាឆ្នាំ១៩៨៤ នៅទីក្រុង San Ysidro រដ្ឋ California ដែលបណ្តាលឲ្យមនុស្ស ២១ នាក់ត្រូវបានស្លាប់៕