បុគ្គលិកពេទ្យចាក់វ៉ាក់សាំងបង្ការជមងឺកូវីដ១៩ដល់ប្រជាជននៅទីក្រុងប៉េកាំងប្រទេសចិននៅថ្ងៃទី ៣ ខែមករាឆ្នាំ ២០២១ (រូបថត៖ THX / TTXVN) |
យោងតាមទិន្នន័យពីគេហទំព័រស្ថិតិ worldometers.info បានឲ្យដឹងថាគិតត្រឹមម៉ោង ១ ព្រឹកថ្ងៃទី ៥ ខែមករា ឆ្នាំ២០២១ (តាមម៉ោង UTC) ពិភពលោកបានកត់ត្រាថា មានមនុស្សសរុបជាង ៨៦ លាននាក់ឆ្លងជំងឺកូវីដ ១៩ ដែលក្នុងនោះមានមនុស្សជិត ១,៨៦ លាននាក់បានស្លាប់។ សហរដ្ឋអាមេរិកនៅតែជាប្រទេស ដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុតពីការរីករាលដាលនៃជំងឺនេះ ដោយមានមនុស្សចំនួន ២១.៣២៥ .០១២ នាក់បានឆ្លងជំងឺកូវីដ១៩ និងមានអ្នកស្លាប់ចំនួន ៣៦១.៨១៤ នាក់។ បន្ទាប់ពីសហរដ្ឋអាមេរិកគឺប្រទេសឥណ្ឌា ប្រេស៊ីល។
ទន្ទឹមនឹងនេះចក្រភពអង់គ្លេសនៅតែជាចំណុចក្តៅគគុកនៃការរីករាលដាលជំងឺកូវីដ១៩នៅទ្វីបអឺរ៉ុប នៅពេលដែលអ្នកឆ្លងថ្មីនៅថ្ងៃទី ៤ ខែមករាមានចំនួនខ្ពស់មិនធ្លាប់មានពីមនមក (ពោលកឺមានចំនួន ៥៨.៧៨៤ នាក់) និងមានមនុស្សចំនួន ៤០៧ នាក់ទៀតបានបាត់បង់ជីវិត។ ជំងឺនេះនៅតែបន្តរីករាលដាលនៅក្នុងប្រទេសជាច្រើនទៀតនៅអឺរ៉ុបដូចជា រុស្ស៊ី អ៊ីតាលី អេស្ប៉ាញ បារាំង សាធារណរដ្ឋឆែក និងហូឡង់ជាដើមផងដែរ៕