នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson (ស្តាំ) កំពុងសង្កេតមើលម៉ាស៊ីនធ្វើតេសត្ត PCR (សម្រាប់ធ្វើតេស្តវីរុស SARS-CoV-2) ជាមួយអ្នកវិទ្យាសាស្ត្រជីវសាស្ត្រ (រូបថត៖ AP) |
យោងតាមទិន្នន័យរបស់គេហទំព័រស្ថិតិ woldometers.info បានឲ្យដឹងថាគិតត្រឹមម៉ោង ១ ព្រឹកថ្ងៃទី ២ ខែធ្នូ (តាមម៉ោង UTC) ពិភពលោកបានកត់ត្រាថាមានមនុស្សជាង ៦៤ លាននាក់ បានឆ្លងជំងឺ Covid-19 ក្នុងនោះ មានអ្នកស្លាប់ចំនួន ១.៤៨៥.៦៨២ នាក់។
សហរដ្ឋអាមេរិកនៅតែជាប្រទេសដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុតនៅលើពិភពលោក ដោយមានអ្នកឆ្លងចំនួន ១៤,១ លាននាក់ និងអ្នកស្លាប់ចំនួន ២៧៦.៩៣៤ នាក់។
បន្ទាប់មកគឺប្រទេសឥណ្ឌា ប្រេស៊ីល រុស្ស៊ីនិងបារាំង។ ទន្ទឹមនឹងនេះនៅចក្រភពអង់គ្លេស កាលពីថ្ងៃទី ១ ខែធ្នូ មានករណីឆ្លងជំងឺថ្មីចំនួន ១៣.៤៣០ ករណីបន្ថែមទៀត ដែលធ្វើឲ្យចំនួនមនុស្សដែលឆ្លងជំងឺកូវីដ១៩ឡើងដល់ ១.៦៤៣.០៨៦ នាក់ និងមានមនុស្សជាង ៥៩.០០០ នាក់បានស្លាប់៕