វ៉ាក់សាំងកូវីដ -១៩ សម្រាប់ប្រជាជននៅ Los Angeles សហរដ្ឋអាមេរិក (រូបថត៖ AFP / VNA) |
សហរដ្ឋអាមេរិកនៅតែបន្តជាប្រទេសដែលបានកត់ត្រាមានអ្នកឆ្លងជំងឺនេះខ្ពស់ជាងគេបំផុតនៅលើពិភពលោក ដោយមានអ្នកឆ្លងជាង ២៩.៥ លាននាក់ ក្នុងនោះមានអ្នកស្លាប់ច្រើនជាង ៥៣២.៩០០ នាក់។
នៅចំណុចកណ្តាលនៃការផ្ទុះជំងឺ កូវីដ-១៩ ធំបំផុតទី ២ នៅលើពិភពលោកគឺជាប្រទេសឥណ្ឌា ដោយកត់ត្រាមានមនុស្សសរុបជាង ១១.១ លាននាក់បានឆ្លងជំងឺនេះ ក្នុងនោះមានមនុស្សស្លាប់ជាង ១៥៧.៥០០ នាក់។ ទន្ទឹមនឹងនេះដែរ ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកប្រទេសប្រេស៊ីល បានកត់ត្រាករណីឆ្លងជំងឺកូវីដ១៩ថ្មីមានចំនួន ៧១.៥០០ ករណីថែមទៀត ដែលធ្វើឱ្យចំនួនអ្នកឆ្លងជំងឺសរុបកើនឡើងដល់ជាង ១០.៧៩ លានករណី។ រហូតមកដល់ពេលនេះ អ្នកជំងឺកូវីដ-១៩ជាង ២៦០.៩០០ នាក់ បានស្លាប់បាត់បង់ជីវិតនៅក្នុងប្រទេសនេះ៕