មានមនុស្សចំនួន ៦ នាក់ដំបូង ដែលបានសាកល្បងចាក់វ៉ាក់សាំង Covivac ដូសទី ២

Chia sẻ
(VOVWORLD) - នាព្រឹកថ្ងៃទី១២ ខែមេសា អ្នកស្ម័គ្រចិត្តចំនួន ៦ នាក់ដំបូងដែលបានសាកល្បងគ្លិនីកនៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ របស់វៀតណាមដូសទីមួយ មានឈ្មោះថា COVIVAC ដែលបានស្រាវជ្រាវដោយវិទ្យាស្ថានវ៉ាក់សាំង និងជីវវេជ្ជសាស្ត្រ (IVAC) ត្រូវបានចាក់វ៉ាក់សាំងដូសទី២តែម្តង។
មានមនុស្សចំនួន ៦ នាក់ដំបូង ដែលបានសាកល្បងចាក់វ៉ាក់សាំង Covivac ដូសទី ២ - ảnh 1បុគ្គលិកពេទ្យសាកល្បងចាក់វ៉ាក់សាំង COVIVAC ឲ្យអ្នកស្ម័គ្រចិត្ត 

យោងតាមសាកលវិទ្យាល័យវេជ្ជសាស្ត្រហាណូយបានឲ្យដឹងថា នាព្រឹកថ្ងៃទី១២ ខែមេសា អ្នកស្ម័គ្រចិត្តចំនួន ៦ នាក់ដំបូងដែលបានសាកល្បងគ្លិនីកនៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ របស់ វៀតណាមដូសទីមួយ មានឈ្មោះថា COVIVAC ដែលបានស្រាវជ្រាវដោយវិទ្យាស្ថានវ៉ាក់សាំង និងជីវវេជ្ជសាស្ត្រ (IVAC) ត្រូវបានចាក់វ៉ាក់សាំង ដូស ទី២តែម្តង។

 គេរំពឹងថានាថ្ងៃទី ១៨ ខែមេសាឆ្នាំ ២០២១ នឹងបញ្ចប់ការចាក់វ៉ាក់សាំង ដូសទី២ សម្រាប់អ្នកស្ម័គ្រចិត្ត ១២០ នាក់។ យោងតាមអនុរដ្ឋមន្រ្តីក្រសួងសុខាភិបាលវៀតណាម លោក Tran Van Thuan បានឲ្យដឹងថា ប្រសិនបើក្រុមហ៊ុន COVIVAC ទទួលបានជោគជ័យ រួមជាមួយវ៉ាក់សាំង Nano Covax និង Vabiotech នឹងជួយឲ្យវៀតណាមមានភាពម្ចាស់ការក្នុងការរកប្រភពវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងប្រទេស។ ក្រសួងសុខាភិបាលវៀតណាម រំពឹងថានៅចុងឆ្នាំ ២០២១ និងដើមឆ្នាំ ២០២២ វៀតណាមនឹងមានវ៉ាក់សាំង ដើម្បីប្រើប្រាស់ សូម្បីតែទំនងជាទទួលបានជោគជ័យក្នុងការនាំចេញផងដែរ៕

ប្រតិកម្មទៅវិញ