មានពលរដ្ឋវៀតណាមក្នុងករណីសាកសពចំនួន ៣៩ នាក់ នៅក្នុងរថយន្តកុងតឺន័រ ដឹកទំនិញមួយនៅអង់គ្លេស

Chia sẻ
(VOVWORLD) - ក្នុងសេចក្តីថ្លែងការណ៍មួយ ដែលប្រកាស នាល្ងាចថ្ងៃទី ១ ខែវិច្ឆិកា (ម៉ោងក្នុង ស្រុក) ប៉ូលីសតំបន់ Essex (អង់គ្លេស) បាននិយាយថា នៅពេលនេះ ពួកគេជឿ ជាក់ថា មានជនរងគ្រោះជនជាតិវៀតណាមក្នុងចំណោមសាកសពទាំង ៣៩ នាក់ នៅក្នុងរថយន្តដឹកទំនិញនៅអង់ គ្លេស។ 
មានពលរដ្ឋវៀតណាមក្នុងករណីសាកសពចំនួន ៣៩ នាក់ នៅក្នុងរថយន្តកុងតឺន័រ ដឹកទំនិញមួយនៅអង់គ្លេស - ảnh 1ប៉ូលីសបានបិទកន្លែងកើតហេតុនៃរថយន្តកុងតឺន័រមួយដែលផ្ទុកសាកសពចំនួន ៣៩ នាក់នៅសួនឧស្សាហកម្ម Waterglade នៃទីក្រុង Grays ខាងកើតទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស នាថ្ងៃទី ២៣ ខែតុលាឆ្នាំ ២០១៩ (រូបថត៖ AFP/ TTXVN)

បច្ចុប្បន្ននេះ ប៉ូលីសកំពុងទាក់ទង ផ្ទាល់ជាមួយគ្រួសារជាច្រើននៅវៀតណាមនិងអង់គ្លេសដើម្បីកំណត់អត្តសញ្ញាណសាច់ញាតិរបស់ជនរងគ្រោះមួយចំនួន។ ប៉ូលីសតំបន់ Essex បន្តធ្វើការ យ៉ាងជិតស្និទ្ធជាមួយស្ថាប័នស៊ើបអង្កេតកោសល្យវិច្ច័យអង់គ្លេស; ទីភ្នាក់ងារ ឧក្រិដ្ឋកម្មជាតិ រួមជាមួយ រដ្ឋាភិបាលអង់គ្លេសនិងវៀតណាមក្នុងដំណើរការ ស៊ើបអង្កេតនិងកំណត់អត្តសញ្ញាណជនរងគ្រោះផងដែរ។

អញ្ជើញថ្លែងអំពីឧប្បត្តិហេតុដូចដែលបានពោលខាងលើ អ្នកនាំពាក្យក្រសួង ការបរទេសវៀតណាម លោកស្រី Le Thi Thu Hang បានអះអាងនាថ្ងៃទី ២ ខែវិច្ឆិកាថា នេះគឺជាសោកនាដកម្មមនុស្សធម៌ធ្ងន់ធ្ងរមួយដែរ។ វៀតណាម ថ្កោលទោសយ៉ាងខ្លាំង ចំពោះការជួញដូរមនុស្ស ដោយចាត់ទុកថា នេះជាបទឧក្រិដ្ឋធ្ងន់ធ្ងរហើយត្រូវតែទទួលដាក់ទណ្ឌកម្មត្រឹមត្រូវតាមច្បាប់។

វៀតណាមអំពាវនាវឱ្យបណ្តាប្រទេសក្នុងតំបន់និងពិភពលោក បង្កើនកិច្ចសហ ការក្នុងការការពារនិងប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មជួញដូរមនុស្សដើម្បីកុំអោយមាន សោកនាដកម្មស្រដៀងគ្នានេះកើតឡើង។ លោកស្រី Le Thi Thu Hang បានថ្លែងអំណរគុណនិងវាយតម្លៃខ្ពស់ ចំពោះរដ្ឋាភិបាល ភ្នាក់ងារពាក់ព័ន្ធ និង តំបន់នានារបស់អង់គ្លេស ដែលបានចាត់ចែងសកម្មភាពយ៉ាងសកម្មជាច្រើន  ដោយផ្តល់ព័ត៌ មានអត្តសញ្ញាណនិងធ្វើការយ៉ាងជិតស្និទ្ធជាមួយ អាជ្ញាធរ វៀតណាមនាពេលកន្លង មក។ វៀតណាមសង្ឃឹមថាភាគីអង់គ្លេស នឹងបញ្ចប់ការ ស៊ើបអង្កេតលើករណីនេះក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បី ផ្តន្ទាទោសយ៉ាងធ្ងន់ ធ្ងរ ដល់ជនដែលត្រូវទទួលខុសត្រូវចំពោះសោកនាដកម្មនេះ។

យោងតាមសេចក្តីប្រកាសព័ត៌មាន ដែលបានចេញផ្សាយនាថ្ងៃទី ១ ខែវិច្ឆិកា ស្ថាន ទូតវៀតណាមប្រចាំនៅចក្រភពអង់គ្លេសបានបញ្ជាក់ថា នឹងធ្វើការយ៉ាង ជិតស្និទ្ធជាមួយអាជ្ញាធរពាក់ព័ន្ធនៃប្រទេសវៀតណាមនិងចក្រភពអង់គ្លេសក្នុងការជួយឧបត្ថម្ភដល់ក្រុមគ្រួសារជនរងគ្រោះជាជនជាតិវៀតណាម (បើមាន) ដើម្បីបញ្ចូនសាកសពជនរងគ្រោះវិលត្រឡប់មកមាតុប្រទេសវិញ៕

ប្រតិកម្មទៅវិញ