ជើងហោះហើរជំនួយរបស់ UAE សម្រាប់ប្រទេសឥណ្ឌាថ្ងៃទី ២៩ ខែមេសា( រូបថត៖ ANI) |
សេតវិមានបានឲ្យដឹងថាការផ្តល់ជំនួយលើកទីមួយ នឹងរួមមានទាំងវត្ថុធាតុដើមដើម្បីផលិតវ៉ាក់សាំងកូវីដ១៩ចំនួនជាង ២០ លានដូស រួមជាមួយឧបករណ៍ផ្ទុក អុកស៊ីសែនចំនួន ១.១០០ គ្រឿង ម៉ាស់ការពារប្រភេទ N95 ចំនួន ១៥ លានម៉ាស់ជាដើម។ក្រៅពីនេះរួមមានទាំងថ្នាំ Remdesivir ចំនួន ២០,០០០ ដូស ដែលជាថ្នាំប្រឆាំងវីរុស ត្រូវបានប្រើប្រាស់ក្នុងការព្យាបាលអ្នកជំងឺកូវីដ-១៩ មានអាការៈធ្ងន់ធ្ងរផងដែរ។ យោងតាមស្ថិតិរបស់គេហទំព័រ worldometers. info បានឱ្យដឹងថាក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ ឥណ្ឌាបានកត់ត្រាករណីឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ៣៨៦.៨២៩នាក់ មាន ៣.៥០១ ករណី បានស្លាប់ ដែលនាំឲ្យចំនួនករណីឆ្លងសរុបនៅក្នុងប្រទេសកើនឡើងដល់ ១៨.៧៥៤.៩២៥ នាក់ ដែលក្នុងនោះមាន ២០៨.៣១៣ នាក់បានស្លាប់៕