មានប្រជាធិបតេយ្យនិងមានទំនួលខុសត្រូវចំពោះបញ្ហាដែលម្ចាស់ឆ្នោតយកចិត្តទុកដាក់

Chia sẻ
(VOVWORLD) - ទាក់ទងនឹងប្រេងឥន្ធនៈ បច្ចុប្បន្ន វៀតណាមមានរោងចក្រផលិតចំនួន ២ គឺរោងចក្រចម្រាញ់ប្រេង Dung Quat និងរោងចក្រចម្រាញ់ប្រេង Nghi Son។ រោងចក្រទាំងពីរនេះបំពេញតម្រូវការប្រេងបានប្រហែល ៧០% របស់ប្រទេស (ប្រហែល ២០ទៅ២១ លានតោនក្នុងមួយឆ្នាំ)។ 
មានប្រជាធិបតេយ្យនិងមានទំនួលខុសត្រូវចំពោះបញ្ហាដែលម្ចាស់ឆ្នោតយកចិត្តទុកដាក់ - ảnh 1ទិដ្ឋភាពនៃសម័យប្រជុំសួរដេញដោលនិងឆ្លើយសំណួរដេញដោល នារសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ (រូបថត៖ Doan Tan/TTXVN)

នាថ្ងៃទី ១៦ មិនា ក្នុងក្របខ័ណ្ឌនៃសម័យប្រជុំលើកទី ៩ គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភានីតិកាលទី ១៥ បានបើកសម័យប្រជុំសួរដេញដោល-ឆ្លើយសំនួរដេញដោលជាមួយរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម លោក Nguyen Hong Dien និងរដ្ឋមន្ត្រីក្រសួងធនធានធម្មជាតិនិងបរិស្ថាន លោក Tran Hong Ha។ សមាជិករដ្ឋាភិបាលមួយចំនួនក៏ត្រូវចូលរួមក្នុងការបកស្រាយនិងបំភ្លឺបញ្ហាដែលប្រតិភូយកចិត្តទុកដាក់។ សមាជិកសភាចំនួន ៨០រូប បានចុះឈ្មោះសួរ។ សម័យសួរដេញដោលត្រូវបានចាក់ផ្សាយផ្ទាល់លើវិទ្យុនិងទូរទស្សន៍ ដល់ម្ចាស់ឆ្នោតនៅទូទាំងប្រទេសនិងជនជាតិវៀតណាមនៅក្រៅបរទេស។

នៅក្នុងវិស័យឧស្សាហកម្មនិងពាណិជ្ជកម្ម ខ្លឹមសារសួរដេញដោលសំដៅទៅលើស្ថានភាពផលិត កម្ម ការនាំចូលនិងការផ្គត់ផ្គង់ប្រេងឥន្ធនៈ និងប្រេងសាំង និងការគ្រប់គ្រងតម្លៃប្រេងឥន្ធនៈនិងតម្លៃប្រេងសាំងនាពេលកន្លងមក; ដំណោះស្រាយសម្រាប់ធានាចរាចរ ការនាំចេញនិងការនាំចូលទំនិញក្នុងស្ថានភាពជំងឺរាតត្បាត កូវីដ ១៩ ជាពិសេសផលិតផលកសិកម្ម។

ទាក់ទងនឹងប្រេងឥន្ធនៈ បច្ចុប្បន្ន វៀតណាមមានរោងចក្រផលិតចំនួន ២ គឺរោងចក្រចម្រាញ់ប្រេង Dung Quat និងរោងចក្រចម្រាញ់ប្រេង Nghi Son។ រោងចក្រទាំងពីរនេះបំពេញតម្រូវការប្រេងបានប្រហែល ៧០% របស់ប្រទេស (ប្រហែល ២០ទៅ២១ លានតោនក្នុងមួយឆ្នាំ)។ យោងតាមរដ្ឋមន្ត្រី Nguyen Hong Dien ការបម្រែបម្រួលប្រេងពិភពលោកនាពេលថ្មីៗនេះបង្ហាញថា បើគ្មានយុទ្ធសាស្ត្រនិងដំណោះស្រាយរ៉ាឌីកាល់ទេ នាពេលអនាគត ទំនិញនេះនឹងនៅតែប្រឈមមុខនឹងការលំបាកជាច្រើន។ អាស្រ័យហេតុនេះ អាជីវកម្មនិងភ្នាក់ងារគ្រប់គ្រងត្រូវបំពេញផែនការយុទ្ធសាស្ត្រលើការបម្រុងទុក។ ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មក៏ធ្វើសេនាធិការដល់រដ្ឋាភិបាលឱ្យពង្រឹងបន្ថែមទៀតនូវមូលនិធិស្ថិរភាពប្រេងសាំង។

ចូលរួមក្នុងការបកស្រាយខ្លឹមសារនេះ ឧបនាយករដ្ឋមន្ត្រី លោកLe Van Thanh បានសង្កត់ធ្ងន់ថា៖ “ស្មារតីណែនាំគឺពិតជាធ្វើជាម្ចាស់នៃប្រភពប្រេងដែលផលិតក្នុងស្រុក។ បច្ចុប្បន្ន ៧០% តាមគម្រោងអភិវឌ្ឍន៍ បានគ្រោងទុក ១០លានតោននៅ Vung Tau។ រដ្ឋាភិបាលក៏បានធ្វើការដោយផ្ទាល់ជាមួយសម្ព័ន្ធក្រុមហ៊ុនប្រេង និងឧស្ម័ន ដើម្បីសាងសង់ជាបន្ទាន់នូវរោងចក្រចម្រាញ់ប្រេងនៅ Vung Tau។ ក្នុងរយៈពេល ១០ ខែ បំពេញបែបបទវិនិយោគ។ ប្រសិនបើមាន ១០ លានតោនទៀតបូកនឹងប្រភពផលិតកម្មបច្ចុប្បន្ន វៀតណាមមាន ២៣ លានតោន នេះគឺជាដំណោះស្រាយមួយក្នុងចំណោមដំណោះស្រាយរយៈពេលវែងដែលត្រូវតែបន្តដាក់ពង្រាយអនុវត្តន៍។ ទីពីរ គឺបង្កើនការធ្វើអាជីវកម្មប្រេងឆៅ ដែលអាចបំពេញបានតែប្រហែល ៥០% នៃប្រេងឆៅសម្រាប់ការផលិតប្រេងសាំង”

ឆ្លើយតបនឹងសំណួរអំពីធនធានធម្មជាតិនិងបរិស្ថាន លោក Tran Hong Ha រដ្ឋមន្ត្រីក្រសួងធនធានធម្មជាតិនិងបរិស្ថាន បានសង្កត់ធ្ងន់លើតួនាទីនៃការគ្រប់គ្រងរបស់រដ្ឋក្នុងការទប់ស្កាត់ការឡើងថ្លៃដីធ្លី មិនត្រូវបណ្តោយឱ្យដីធ្លីដែលមិនប្រើប្រាស់បានចូលរួមដេញថ្លៃនោះទេ។

ថ្លែងមតិនៅចុងបញ្ចប់នៃសម័យប្រជុំសួរដេញដោល ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានអះអាងថា៖ “សម័យប្រជុំសួរដេញដោលលើកទី១ នៃគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា នីតិកាលទី ១៥ បានប្រព្រឹត្តទៅប្រកបដោយភាពរស់រវើក និងប្រជាធិបតេយ្យ ទាក់ទាញការចាប់អារម្មណ៍ពីម្ចាស់ឆ្នោត។ វគ្គសួរដេញដោលនេះ បានបង្ហាញថា ការជ្រើសរើសសំណួរដែលត្រូវសួរគឺត្រឹមត្រូវនិងជោគជ័យ ទាំងប្រធានបទ មូលដ្ឋាន និងយូរអង្វែង។ ថ្វីត្បិតតែធ្វើឡើងដោយផ្ទាល់ ជាមួយបណ្តាញអ៊ីនធឺណេតក៏ដោយ វគ្គសួរដេញដោលនៅតែបង្កើតអន្តរកម្មរវាងអ្នកសួរនិងអ្នកឆ្លើយ ដោយបង្ហាញពីស្មារតីប្រជាធិបតេយ្យ ទំនួលខុសត្រូវ និងការបំពេញតាមតម្រូវការដែលបានកំណត់។ សម័យសួរដេញដោលក៏បានបង្ហាញថា រដ្ឋមន្ត្រីបានបង្ហាញពីស្មារតីនៃតម្រូវការទីផ្សារ ចាប់យកវិស័យដែលខ្លួនទទួលបន្ទុក ទន្ទឹមនឹងនោះបានបំភ្លឺពីមូលហេតុ និងទទួលយកទាំងស្រុងនូវមតិត្រឹមត្រូវរបស់គណៈប្រតិភូ ដោយហេតុនេះ លើកកម្ពស់សមត្ថភាពរបស់គណៈប្រតិភូ លើកកម្ពស់អភិបាលកិច្ច ស្របតាមការអភិវឌ្ឍរបស់ប្រទេសជាតិ”

ដើម្បីបន្តធ្វើការផ្លាស់ប្តូរនាពេលខាងមុខ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានស្នើថា រដ្ឋាភិបាល ក្រសួង ស្ថាប័ននានាយកចិត្តទុកដាក់បង្កើតសេណារីយ៉ូ ដើម្បីធានាសុវត្ថិភាពថាមពល និងសន្តិសុខ គ្រប់គ្រងតម្លៃសាំង ស្របតាមតម្លៃសាំងពិភពលោក។ ការនាំចេញទំនិញ វាត្រូវបានស្នើឱ្យរដ្ឋាភិបាលឆាប់មានផែនទីបង្ហាញផ្លូវជាក់លាក់មួយ ដើម្បីប្តូរការនាំចេញក្រៅផ្លូវការទៅជាកូតាផ្លូវការ និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងវិស័យពាណិជ្ជកម្ម៕



ប្រតិកម្មទៅវិញ