|
មានបន្ថែមឯកសារថ្លៃថ្លារួមចំណែកការពារប្រភេទពពួកស្វា (dphanoi.org.vn) |
Vovworld-ក្នុងឱកាសវៀតណាមទទួលរៀបចំសន្និសីទពពួកស្វាអន្តរជាតិ
លើកទី២៥ (ចាប់ពីថ្ងៃទី១១ដល់១៧សីហា)នៅទីក្រុងហាណូយ រោងបោះពុម្ភ
ផ្សាយ Springer (សហព័ន្ធអាល្លឺម៉ង់) បានសហការជាមួយសមាគមពពួកស្វាអន្តរជាតិឧទ្ទេសនាមជាមួយមិត្តអ្នកអានសៀវភៅដោយមានតំលៃវិទ្យាសាស្ត្រ
ស្រាវជ្រាវអំពីពពួកស្វា។ សៀវភៅជាឯកសារដ៏មានតំលៃរួមចំណែកក្នុងកិច្ចការការពារពពួកស្វានិយាយដោយឡែកនិងសត្វកម្រមានផ្សេងៗនិយាយរួម។
សន្និសីទពពួកស្វាអន្តរជាតិត្រូវបានរៀបចំ២ឆ្នាំម្ដង។ ការរៀបចំសន្និសីទមិនត្រឹមតែជួយលើកកំពស់តួនាទីរបស់វៀតណាមក្នុងការងារអភិរក្សធម្មជាតិនិយាយរួមនិងប្រភេទពពួកស្វានិយាយដោយឡែក ថែមទាំងជាឱកាសល្អដើម្បីវៀតណាមឧទ្ទេសនាមជាមួយភ្ញៀវទស្សនាពិភពលោកអំពីធម្មជាតិនិងមនុស្ស
របស់វៀតណាម៕