កងពេទ្យកម្រិត ១ Hai Duong (ដែលមានទីតាំងស្ថិតនៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រទីក្រុង Chi Linh ខេត្ត Hai Duong) ̣(រូបថត៖ VOV) |
មន្ទីពេទ្យបណ្តោះអាសន្ន លេខ ១ Hai Duong ត្រូវបានបង្កើតឡើងនៅថ្ងៃទី ២ ខែកុម្ភៈដើម្បីទទួលនិងព្យាបាលអ្នកជម្ងឺកូវីដ ១៩ ក្រោយពេលជំងឺបានផ្ទុះឡើងនៅ ទីក្រុង Chi Linh។ ក្នុងរយៈពេលជិត ១ ខែកន្លងទៅ មន្ទីពេទ្យ បានទទួលព្យាបាលអ្នកជំងឺកូវីដ ១៩ ចំនួន ៣០០ នាក់ ហើយនាបច្ចុប្បន្ននេះ មានអ្នកជំងឺប្រមាណ ២៥០ នាក់ត្រូវបានព្យាបាលជាសះស្បើយ។ លោកគ្រូពេទ្យ Hoang Ngoc Lan នាយកមជ្ឈមណ្ឌលសុខាភិ បាលទីក្រុង Chi Linh បានឲ្យដឹងថា៖ “ក្នុងយុទ្ធនាការនេះ យើងទទួលជ័យ ជំនះត្រចះត្រចង់។ ទីមួយ គឺ យើងបានជួយសង្គ្រោះអ្នកជំងឺ ហើយគ្មានករណីស្លាប់ឡើយ។ ទីពីរគឺយើងបានកំចាត់ជំងឺរាតត្បាត។ ទីបីគឺ ប្រជាជនមិនមានឆ្លងជំងឺទៀតឡើយ។ ទីបួនគឺគ្មានបុគ្គលិកពេទ្យណាឆ្លងជំងឺឡើយ។ យើងសូមថ្លែងអំណរគុណដល់ប្រជាជន សប្បុរសជន សហគ្រាស និងអង្គភាពនានាដែលបានជួយឧបត្ថម្ភយើងខ្ញុំក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតប្រកបដោយជោគជ័យផងដែរ”៕