|
មិនទាន់មានភ័ស្តុតាងទាក់ទិនដល់បណ្តាញភេរវកម្មអន្តរជាតិក្នុងការផ្ទុះ គ្រាប់បែកនៅទីក្រុង New York ទេ (VNA) |
(VOVworld) – នាថ្ងៃទី ១៨ កញ្ញា អភិបាលរដ្ឋ New York លោក Adrew Cuomo
បានអះអាងថា៖ មិនទាន់មានភ័ស្តុតាងណាមួយដែលសរឲ្យឃើញថា៖ ការផ្ទុះ
គ្រាប់បែកដែលបានកើតមានឡើងនៅទីក្រុង New York អាមេរិក នាថ្ងៃទី
១៧ កញ្ញា កន្លងទៅទាក់ទិនដល់បណ្តាញភេរវកម្មអន្តរជាតិដែឬទេ។ ប៉ុន្តែ
ដំណើរការធ្វើស៊ើបអង្គេតទើបនឹងត្រូវបានចាប់ផ្តើម។ ថ្លែងមតិជាមួយ
មជ្ឈដ្ឋានសារព័ត៌មាន លោក Cuomo បានអះអាងថា៖ អាជ្ញាធរនឹងរក
ឃើញមុខសញ្ញាដែលឈរនៅខាងក្រោយការផ្ទុះនេះ ហើយនាំពួកគេកាត់
ទោសចំពោះមុខច្បាប់ ៕