|
ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Vuong Dinh Hue ថ្លែងមតិក្នុងសន្និសីទ |
(VOVworld)- មិនទទួលយករាល់គម្រោងវិនិយោគដែលនាំមកការខូចខាតបរិស្ថាន
ទេ។នេះជាការអះអាងរបស់លោក Nguyen Chi Dung រដ្ឋមន្ត្រីក្រសួង ផែនការនិងវិនិ
យោគនៅក្នុងសន្និសិទទូទាំងប្រទេសផ្នែកផែនការនិងវិនិយោគ ដែលបានប្រារព្ធនា
ថ្ងៃទី១៦កក្កដានៅទីក្រុង Nha Trang ខេត្ត Khanh Hoa។ ថ្លែងមតិក្នុងសន្និសីទនេះ
ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Vuong Dinh Hue បានឲ្យដឹងថា
តំបន់ជាច្រើនមានបំណងអំពាវនាវការវិនិយោគពី បណ្តាសម្ព័ន្ធក្រុមហ៊ុនធំៗ សម្ព័ន្ធ
ក្រុមហ៊ុនពហុប្រទេស ដើម្បីដោះស្រាយការងារ ធ្វើនិងបង្កើនការនាំចេញសម្រាប់
តំបន់របស់ខ្លួន។ លោក Vuong Dinh Hue មាន ប្រសាសន៍ថា៖
“តំបន់នានាគប្បីពង្រីកនូវប្រៀបខ្លាំងរបស់សម្ព័ន្ធក្រុមហ៊ុនក្នុងបញ្ហាដោះ
ស្រាយការងារធ្វើនិងបង្កើនកំណើននាំចេញ។ហើយយើងទាក់ទាញ FDI ផង ប៉ុន្តែ
ក៏ត្រូវមានជម្រើសផង។ ពោលគឺត្រូវជ្រើសសម្ព័ន្ធក្រុមហ៊ុនណាដែលសម ស្របទៅ
នឹងទិសដៅរៀបចំរចនាសម្ព័ន្ធឡើងវិញរបស់ខ្លួន មានបច្ចេកវិទ្យាខ្ពស់ ហើយជាពិ
សេសត្រូវជ្រើសរើសសម្ព័ន្ធក្រុមហ៊ុនដែលត្រៀមខ្លួនជាស្រេច សហប្រតិបត្តិការនិង
ចងសម្ព័ន្ធភាពជាមួយអង្គភាពអាជីវកម្មវៀតណាមផង”៕