មន្ត្រីជាន់ខ្ពស់អាស៊ានជួបជុំគ្នាតាមប្រព័ន្ធវីដេអូដើម្បីត្រៀមរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី

Chia sẻ
(VOVWORLD) - នាព្រឹកថ្ងៃទី ១៦ ខែកក្កដា នៅទីក្រុងហាណូយ កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ាន (SOM) បានប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូ។
មន្ត្រីជាន់ខ្ពស់អាស៊ានជួបជុំគ្នាតាមប្រព័ន្ធវីដេអូដើម្បីត្រៀមរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី - ảnh 1 អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមលោក Nguyen Quoc Dung ប្រធានអាស៊ាន SOM វៀតណាម (រូបថត៖ TTXVN)

ថ្លែងមតិនៅក្នុងកិច្ចប្រជុំនេះ អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមលោក Nguyen Quoc Dung ប្រធានអាស៊ាន SOM វៀតណាម បានមានប្រសាសន៍ថាកិច្ចប្រជុំលើកនេះពិតជាមានសារៈសំខាន់ដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍ថ្នាក់រដ្ឋមន្រ្តីជាបន្តបន្ទាប់ក្នុងខែសីហាខាងមុខនេះ។ លោក Nguyen Quoc  បានបន្ថែមទៀតថាកិច្ចប្រជុំលើកនេះក៏ជាឱកាសសម្រាប់តំណាងនៃបណ្តាប្រទេសសមាជិកអាស៊ានអាចពិភាក្សាគ្នាអំពីបញ្ហាសំខាន់ៗផ្សេងទៀត ដូចជាការបន្តអនុវត្តការងារ និងផែនការកសាងសហគមន៍អាស៊ាន ដើម្បីធ្វើឲ្យជាក់ស្តែងនូវ កិច្ចសន្យាដែលសម្រេចបាននៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៦ ក៏ដូចជាកិច្ចប្រជុំកំពូលពិសេសស្តីពីការឆ្លើយតបនឹងជំងឺរាតត្បាត Covid-19 ផងដែរ។ នៅក្នុងកិច្ចប្រជុំនេះដែរ តំណាងនៃបណ្តាប្រទេសសមាជិកអាស៊ាននិងលេខាធិការដ្ឋានអាស៊ាន ក៏បានវាយតម្លៃខ្ពស់ចំពោះការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន ៣៦ ប្រកបដោយជោគជ័យរបស់ប្រទេសវៀតណាម ក៏ដូចជាគាំទ្រគំនិតផ្តួចផ្តើមនានាក្នុងការឆ្លើយតបទៅនឹងជំងឺរាតត្បាសកល Covid-19 ផងដែរ៕

ប្រតិកម្មទៅវិញ