មន្ត្រីជាន់ខ្ពស់អាមេរិក-កូរ៉េខាងត្បូងពិភាក្សាអំពីរបៀបបន្តការសន្ទនាជាមួយរដ្ឋអំណាចព្យុងយ៉ាង

Chia sẻ

(VOVWORLD) - នៅថ្ងៃទី១១ ខែវិច្ឆិកា ទីប្រឹក្សារដ្ឋមន្រ្តីការបរទេសអាមេរិកទទួលបន្ទុកតំបន់អាស៊ី បូព៌ានិងប៉ាស៊ីហ្វិកលោក Daniel Kritenbrink បានពិភាក្សាជាមួយមន្ត្រីរបស់កូរ៉េ ខាងត្បូង អំពីបញ្ហាកូរ៉េខាងជើង សម្ព័ន្ធភាពទ្វេភាគី និងកិច្ចខិតខំប្រឹងប្រែងរួម សំដៅ ធានាចីរភាពនៃខ្សែសង្វាក់ផ្គត់ផ្គង់សកល។

រដ្ឋមន្រ្តីក្រសួងការបរទេសកូរ៉េខាងត្បូងបានចេញសេចក្ដីប្រកាសថាលោក Kritenbrink និងសមភាគីកូរ៉េខាងត្បូងលោក Yeo Seung-bae បាន “បញ្ជាក់សារជាថ្មី ម្ដងទៀតនូវទំនាក់ទំនងសម្ព័ន្ធភាពអាមេរិក-កូរ៉េខាងត្បូងគឺជាកត្តាដ៏សំខាន់ចំពោះសន្តិ ភាព ស្ថិរភាពនៅតំបន់អាស៊ីភាគឦសាននិងតំបន់មហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិក”។ ភាគីទាំងពីរក៏បានឯកភាពគ្នាលើការពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីសំដៅដោះស្រាយបញ្ហាសកលនានាដូចជាការប្រែប្រួលអាកាសធាតុ ការប្រយុទ្ធប្រឆាំងនឹងជម្ងឺ កូវីដ-១៩ និងខ្សែសង្វាក់ផ្គត់ផ្គង់ផងដែរ។ មន្ត្រីទាំងពីររូបក៏បានឯកភាពថា ចាំបាច់ត្រូវ “គ្រប់គ្រងស្ថានការណ៍ឧបទ្វីបកូរ៉េប្រកបដោយស្ថិរភាព” ហើយពិភាក្សាលើរបៀប ផ្សេងៗគ្នាសំដៅបន្តការសន្ទនាជាមួយរដ្ឋអំណាចព្យុងយ៉ាងក្នុងពេលឆាប់បំផុត ផងដែរ៕

ប្រតិកម្មទៅវិញ