មន្ត្រីជាន់ខ្ពស់អាមេរិក៖ ប្រតិបត្តិការស៊ើបការណ៍សម្ងាត់​របស់​ស្ថានកុងស៊ុល​​ចិនប្រចាំនៅ Houston គឺហួសពីដែនកំណត់ដែលបានអនុញ្ញាត

Chia sẻ
(VOVWORLD) - សហរដ្ឋអាមេរិកបានបញ្ជាឱ្យបិទស្ថានកុងស៊ុលចិនប្រចាំនៅ Houston ដោយចោទប្រកាន់ពីបទចូលរួមសកម្មភាព ចារកម្មពាណិជ្ជកម្មនិងចារកម្មការពារជាតិ។
មន្ត្រីជាន់ខ្ពស់អាមេរិក៖ ប្រតិបត្តិការស៊ើបការណ៍សម្ងាត់​របស់​ស្ថានកុងស៊ុល​​ចិនប្រចាំនៅ Houston គឺហួសពីដែនកំណត់ដែលបានអនុញ្ញាត - ảnh 1 ស្ថានកុងស៊ុលចិននៅ Houston (រូបថត៖ AP)

ក្រុមមន្ត្រីជាន់ខ្ពស់អាមេរិក កាលពីថ្ងៃទី ២៤ ខែកក្កដា បានចាត់ទុកថា ស្ថានកុងស៊ុលចិនប្រចាំនៅ Houston គឺជាមជ្ឈមណ្ឌលស៊ើបការណ៍សម្ងាត់ដ៏អាក្រក់បំផុតរបស់ចិននៅសហរដ្ឋ អាមេរិកហើយប្រតិបត្តិការរបស់ទីភ្នាក់ងារនេះគឺហូសពី ដែនកំណត់ដែលបានអនុញ្ញាត។ សហរដ្ឋអាមេរិកបានបញ្ជាឱ្យបិទស្ថានកុងស៊ុលចិនប្រចាំនៅ Houston ដោយចោទប្រកាន់ពីបទចូលរួមសកម្មភាព ចារកម្មពាណិជ្ជកម្មនិងចារកម្មការពារជាតិ។

ថ្លែងទៅកាន់មជ្ឈដ្ឋានសារព័ត៌មាននាថ្ងៃ ២៤ ខែកក្កដា មន្ត្រីជាន់ខ្ពស់មួយរូបនៃក្រសួងការពារជាតិអាមេរិកបានឲ្យដឹងថា សកម្មភាពចារកម្មនៅទីនេះ បានជាប់ពាក់ព័ន្ធនឹងការស្រាវជា្រវផលិតវ៉ាក់សាំងប្រឆាំង ជំងឺរាតត្បាត COVID – 19 របស់ចិន សំដៅនាំមុខទីផ្សារពិភពលោកលើវិស័យនេះ៕

ប្រតិកម្មទៅវិញ