មន្ត្រីជាន់ខ្ពស់ APEC នឹងជួបប្រជុំគ្នាតាមប្រព័នវីដេអូ ដើម្បីពិភាក្សាអំពីជំងឺ COVID-19

Chia sẻ
(VOVWORLD) - ក្រសួងពាណិជ្ជកម្មនិងឧស្សាហកម្មម៉ាឡេស៊ីបានប្រកាសថានឹងរៀបចំកិច្ចប្រជុំតាមប្រព័ន្ធវីដេអូស្តីពីមន្ត្រីជាន់ខ្ពស់នៃវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី - ប៉ាស៊ីហ្វិក (APEC) ។
មន្ត្រីជាន់ខ្ពស់ APEC នឹងជួបប្រជុំគ្នាតាមប្រព័នវីដេអូ ដើម្បីពិភាក្សាអំពីជំងឺ COVID-19 - ảnh 1 ប្រជាជនពាក់ម៉ាសដើម្បីការពារការឆ្លងCovid-19 នៅទីក្រុង គូឡាឡាំពួប្រទេសម៉ាឡេស៊ីថ្ងៃទី ១៥ ខែមីនាឆ្នាំ ២០២០  (រូបថត៖ THX / TTXVN)

នាថ្ងៃទី ២១ ឧសភា ក្រសួងពាណិជ្ជកម្មនិងឧស្សាហកម្មម៉ាឡេស៊ីបានប្រកាសថានឹងរៀបចំកិច្ចប្រជុំតាមប្រព័ន្ធវីដេអូស្តីពីមន្ត្រីជាន់ខ្ពស់នៃវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី - ប៉ាស៊ីហ្វិក (APEC) ។

កិច្ចប្រជុំនេះគ្រោងនឹងប្រព្រឹត្តទៅនាថ្ងៃទី ២៧ ខែឧសភាខាងមុខនេះ ដោយផ្តោតសំខាន់លើការអនុវត្តសេចក្តីថ្លែងការណ៍របស់រដ្ឋមន្រ្តីពាណិជ្ជកម្ម APEC ស្តីពីជំងឺរាតត្បាតសកល COVID-19 ព្រមទាំងពិភាក្សាអំពីបញ្ហានានាដែលពាក់ព័ន្ធនឹងការស្តារសេដ្ឋកិច្ចឡើងវិញ ខណៈពេលដែលធានាថាកិច្ចខិតខំប្រឹងប្រែងនាពេលបច្ចុប្បន្ន ដើម្បីកាត់បន្ថយផលប៉ះពាល់យ៉ាងតិចបំផុតដោយសារជំងឺរាតត្បាត ព្រមទាំងបន្តនាំមកនូវលទ្ធផលវិជ្ជមានក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺនេះផងដែរ៕

ប្រតិកម្មទៅវិញ