មានជនចំណាកស្រុកជាច្រើនទៀតស្លាប់នៅសមុទ្រក្រិច

Chia sẻ
(VOVworld) - នាថ្ងៃទី២៧ មករា កងកម្លាំងការពារឆ្នេរ
សមុទ្រកិ្រចបានរកឃើញសាកសពរបស់ជនចំណាក
ស្រុកចំនួន៦នាក់ ក្នុងនោះមានកុមារាមួយនាក់ក្រោយ
ពីនាវាដឹកជញ្ជូនជនទាំងនេះត្រូវលិចនៅតំបន់សមុទ្រ
ឆ្ងាយពីកោះKos។
មានជនចំណាកស្រុកជាច្រើនទៀតស្លាប់នៅសមុទ្រក្រិច - ảnh 1
សាកសពរបស់ជនចំណាកស្រុកមួយនាក់នៅឆ្នេរសមុទ្រ Izmir របស់ទួរគី (រូបថត៖AFP/TTXVN)

(VOVworld) - នាថ្ងៃទី២៧ មករា កងកម្លាំងការពារឆ្នេរសមុទ្រកិ្រចបានរកឃើញ
សាកសពរបស់ជនចំណាកស្រុកចំនួន៦នាក់ ក្នុងនោះមានកុមារាមួយនាក់ ក្រោយ
ពីនាវាដឹកជញ្ជូនជនទាំងនេះត្រូវលិចនៅតំបន់សមុទ្រឆ្ងាយពីកោះ Kos។ការលិច
នាវានេះកើតឡើងត្រឹម៥ថ្ងៃតែប៉ុណ្ណោះ ក្រោយពីរឿងហេតុដែល មនុស្សចំនួន៤៥
នាក់រួមមានកុមារ២០នាក់បានស្លាប់ដោយលង់ទឹកនៅតំបន់ សមុទ្រឆ្ងាយពីកោះ
Kalolimnos។
ដោយមិនអើពើដល់អាកាសធាតុអាក្រក់នៃសិសិររដូវ រលកជនចំណាកស្រុកពី
ទួរគីនៅបន្តមកកាន់កោះនានារបស់ក្រិចជារៀងរាល់ថ្ងៃ។តាមតួរលេខរបស់
អ.ស.បថា គិតតាំងពីដើមឆ្នាំនេះមក​ ជនចំណាកស្រុកជាង៤៦ពាន់នាក់បានមក
 កាន់ក្រិច ខ្ពស់ជាង៣១ដងបើប្រៀបនឹងបរិមាណជនចំណាកស្រុកមកកាន់
ប្រទេស នេះក្នុងខែមករាឆ្នាំទៅមិញ៕

ប្រតិកម្មទៅវិញ