មេធាវី Ta Ngoc Van (រូបថតៈ Reuters) |
អ្នកដែលត្រូវបានលើកតម្កើងក្នុងឆ្នាំនេះជាបុគ្គល់ឆ្នើមវដែលមានអាយុតិចជាង ៤០ ឆ្នាំ ដែលជាអ្នកត្រួសត្រាយក្នុងវិស័យជាច្រើន ដើម្បីសហគមន៍នៅទូទាំងទ្វីបអាស៊ី។ ពួកគេជាមេធាវី សិល្បករ អ្នកកាសែត អ្នកវិទ្យាសាស្ត្រ គ្រូបង្រៀននិងរួមទាំងនាយក សហគ្រាសសង្គមទៀតផង។ តាមគម្រោង អ្នកដឹកនាំវ័យក្មេងនឹងបានលើកតម្កើងក្នុងឱកាសចូលរួមសន្និសីទស្តីពីភាពជាអ្នកដឹកនាំអាស៊ីវ័យក្មេង នាពាក់កណ្តាលខែ វិច្ឆិកា នៅទីក្រុង San Francisco និងជ្រលង Silicon ក្រោមប្រធានបទ “បច្ចេកវិទ្យានិងមនុស្សសាស្ត្រ៖ គោលមាគ៌ាឆ្ពោះទៅអនាគត”។
នៅក្នុងបញ្ជីរាយនាមនេះ មេធាវី Ta Ngoc Van ដែលជាសមាជិកអង្គការកុមារនាគ ខៀវ (Blue Dragon’s Foundation) ដែលតែងតែផ្តល់ការគាំទ្រផ្នែកច្បាប់និងចូលរួមក្នុងការជួយសង្គ្រោះស្ត្រីនិងកុមារត្រូវរង់ការជួញដូរជាច្រើន ហើយគាត់ជាមេដឹកនាំម្នាក់ក្នុងចំណោមថ្នាក់ដឹកនាំវ័យក្មេងអាស៊ីត្រូវបានលើកតម្កើងលើកនេះផងដែរ។ មេធាវី Van ធ្លាប់បានក្រសួងនគរបាលវៀតណាម ប្រគល់គិត្តនាមជា “វីរៈបុរសប្រចាំឆ្នាំ” ២០១៥ ដើម្បីទទួលស្គាល់ការចូលរួមចំណែកយ៉ាងសកម្មរបស់លោក ក្នុងការធ្វើដំណើរទៅកាន់ខេត្តភាគខាងជើង (វៀតណាម) ដើម្បីជួយសង្គ្រោះកុមារនិងស្ត្រីជាង ៤០០ នាក់ ដែលត្រូវបានចាប់ជំរិតនៅក្នុង រយៈពេលរាប់សិបឆ្នាំ។ លោកក៏ជាមនុស្សដំបូងគេ ដែលបានអង្គការ Thomson Reuters Foundation) ប្រគល់ពានរង្វាន់ជា “វីរៈបុរសប្រឆាំងការជួញដូរមនុស្ស” (Trust Women Anti-Trafficking Hero Award)ផងដែរ៕