មីទ្ទីញរំលឹកបានប្រារព្ធខួបលើកទី ១០២ នៃបដិវត្តខែតុលាដ៏មហិមា (រូបថត៖ vtc) |
នាថ្ងៃទី ៧ ខែវិច្ឆិកាឆ្នាំនេះ ពិធីព្យុហយាត្រានៅទីលានក្រហមត្រូវបានប្រារព្ធធ្វើឡើងដោយមានការចូលរួមពីមនុស្ស ៥០០០ នាក់រួមមានយោធិន សិក្ខាកាមនៃសាលាយោធានៃកងវរសេនាធំប្រធានាធិបតី។ រួមជាមួយក្បូនព្យុហយាត្រាចំនួន ១០ ក្រុមក៏មានយោធិន រាប់រយនាក់បានចូលរួមក្នុងការសម្ដែងឡើងវីញនូវទិដ្ឋភាពនៃទីក្រុងម៉ូស្គូនៅដើមខែវិច្ឆិកាឆ្នាំ ១៩៤១ នៅពេលដែលកងទ័ពអាល្លឺម៉ង់ស្ថិតនៅចម្ងាយតែ ៣០ គីឡូម៉ែត្រពីខ្លោងទ្វារនៃរដ្ឋធានីរុស្ស៊ី។ ទាហានកងទ័ពក្រហមជាង ២៨.០០០ នាក់នៅឆ្នាំនោះ បានដើរត្រង់ពីទីលានក្រហមឆ្ពោះសមរភូមិមុខដោយប្រយុទ្ធដ៏អង់អាចក្លាហានការពារទីក្រុងម៉ូស្គូ៕