|
មតិថ្មីជាច្រើនស្ដីអំពីការបង្កើនកិច្ចសហប្រតិបត្តិការ APEC ឆ្នាំ ២០១៧ |
(VOV)_នារសៀលថ្ងៃទី៨ធ្នូ នៅទីក្រុងហាណូយ បានប្រព្រឹត្តិទៅកិច្ចប្រជុំពិភាក្សា
ក្នុងក្របខ័ណ្ឌសន្និសីទស្តីអំពីបណ្ដាអាទិភាព ក្នុងឆ្នាំ APEC ២០១៧។ ថ្លែងមតិនៅទីនេះ
អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son ប្រធានបណ្ដាមន្ត្រីជាន់ខ្ពស់
(SOM) APEC ២០១៧ បានវាយតំលៃខ្ពស់ ចំពោះមតិនានារបស់បណ្ដាសមាជិក បាន
បើកចេញទិសដៅសហប្រតិបត្តិការរបស់ APEC ប្រកបដោយប្រសិទ្ធិភាព និងជាក់
ស្ដែងថែមទៀត នាពេលខាងមុខ។ ប្រធានបណ្ដាមន្ត្រីជាន់ខ្ពស់ (SOM) APEC ២០១៧
បានថ្លែងអំណរគុណការជួយឧបត្ថម្ភរបស់សមាជិក ក៏ដូចជាអង្គការអន្តរជាតិ និងតំ
បន់ចំពោះដំណើការធ្វើសមាហរណកម្មអន្តរជាតិ និងចូលរួម APEC របស់វៀតណាមក្នុង
រយៈពេលកន្លងទៅ៕