មិត្តអ្នកស្ដាប់ដែលឈ្នះរង្វាន់នៃការប្រឡង “តើអ្នកដឹងអ្វីខ្លះអំពីវៀតណាម” គឺជាឯកអគ្គរដ្ឋទូតរបស់មិត្តអ្នកស្តាប់ទាំងអស់របស់ VOV

Chia sẻ

(VOVWORLD) - នាព្រឹកថ្ងៃទី ២៧ ធ្នូ នៅទីស្នាក់ការគណៈកម្មការផ្សាយជាភាសាបរទេស (VOV5) លេខ ៤៥ វិថី Ba Trieu (ទីក្រុងហាណូយ) វិទ្យុសម្លេងវៀតណាមបានរៀបចំ ពិធីប្រគល់ពានរង្វាន់សម្រាប់ការប្រឡង “តើអ្នកដឹងអ្វីខ្លះអំពីវៀតណាម” ឆ្នាំ ២០២០។ 

មិត្តអ្នកស្ដាប់ដែលឈ្នះរង្វាន់នៃការប្រឡង “តើអ្នកដឹងអ្វីខ្លះអំពីវៀតណាម” គឺជាឯកអគ្គរដ្ឋទូតរបស់មិត្តអ្នកស្តាប់ទាំងអស់របស់ VOV - ảnh 1ថ្នាក់ដឹកនាំវិទ្យុសម្លេងវៀតណាមនិងប៉ូស្តិ៍ VOV៥ ប្រគល់ពានរង្វាន់ជូនមិត្តអ្នកស្ដាប់។
(រូបថត៖ VOV5)
ការប្រឡងនេះត្រូវបានរៀបចំឡើងដោយ VOV ចាប់ពីឆ្នាំ ២០២០ ក្នុងឱកាសរំលឹកខួប លើកទី ៧៥ នៃការបង្កើត VOV (៧ កញ្ញា ១៩៤៥ – ៧ កញ្ញា ២០២០)។ យ៉ាងណាមិញ ការផ្ទុះឡើងនៃជំងឺរាតត្បាតកូវីដ-១៩ នៅជុំវិញពិភពលោក បានបណ្ដាលឲ្យពិធីប្រគល់ រង្វាន់ត្រូវផ្អាករហូតដល់ពេលនេះ។
ថ្លែងមតិក្នុងពិធីប្រគល់រង្វាន់ អគ្គនាយករង VOV លោក Ngo Minh Hien បានវាយតម្លៃខ្ពស់ហើយសម្ដែងការកោតសរសើរចំពោះការរួមដំណើររបស់មិត្តអ្នកស្តាប់បរទេសជាមួយនឹងប្រវត្តិសាស្ត្រអភិវឌ្ឍន៍នៃវិទ្យុសម្លេងវៀតណាមនិយាយរួម និងគណៈ កម្មការផ្សាយជាភាសាបរទេសនិយាយដោយឡែក។ ឧទ្ទេសនាមអំពីចំណុចថ្មីរបស់ VOV នាពេលកន្លងមក លោក Ngo Minh Hien បានឲ្យដឹងថា៖ “ទំនាក់ទំនងនិងឋានៈរបស់វៀតណាមនៅក្នុងតំបន់ក៏ដូចជាលើពិភពលោកត្រូវបានពង្រឹងយ៉ាងខ្លាំងក្លា ប្រកបដោយប្រសិទ្ធភាពនាពេលកន្លងមក។ ដូច្នេះហើយ ការ ផ្សព្វផ្សាយរូបភាពរបស់វៀតណាមទៅកាន់មិត្តភក្តិនៅតាមទ្វីបទាំង៥ នឹងត្រូវបាន បង្ហាញតាមរបៀបថ្មី។ យើងខ្ញុំបានកំណត់ទិសដៅ របៀបធ្វើដើម្បីទាក់ទាញមិត្តអ្នក ស្តាប់ ទស្សនិកជន និងសាធារណៈជនឱ្យកាន់តែច្រើន។ ក្នុងឆ្នាំ ២០២៣ ក្រៅពីកម្មវិធី ផ្សាយសម្លេងជាភាសាបរទេស យើងខ្ញុំនឹងមានវីដេអូឃ្លីបជាច្រើនទៀតដែលឧទ្ទេស នាមអំពីទំនៀមទម្លាប់ លក្ខណៈវប្បធម៌ និងតម្លៃរបស់វៀតណាមដល់មិត្តអ្នកស្ដាប់ផងដែរ”។
មិត្តអ្នកស្ដាប់ដែលឈ្នះរង្វាន់នៃការប្រឡង “តើអ្នកដឹងអ្វីខ្លះអំពីវៀតណាម” គឺជាឯកអគ្គរដ្ឋទូតរបស់មិត្តអ្នកស្តាប់ទាំងអស់របស់ VOV - ảnh 2លោក Rabi Sankar Bosu (សញ្ជាតិឥណ្ឌ) ថតរូបអនុស្សាវរីយ៍ក្នុងស្ទូឌីយ៉ូនៃកម្មវិធីភាសាអង់គ្លេស ២៤/៧ នៅទីស្នាក់ការប៉ូស្តិ៍ VOV៥ លេខ ៤៥ វិថី Ba Trieu ទីក្រុងហាណូយ។
ដោយបង្ហាញពីក្តីសប្បាយរីករាយ និងកិត្តិយស ក្នុងនាមជាមិត្តអ្នកស្ដាប់ម្នាក់ ដែលបានឈ្នះពានរង្វាន់ក្នុងការប្រឡង "តើអ្នកដឹងអ្វីខ្លះអំពីវៀតណាម" ឆ្នាំ ២០២០ នោះ លោក Rabi Sankar Bosu (សញ្ជាតិឥណ្ឌ) បានចែករំលែកថា៖ “ខ្ញុំមានមោទនភាព និងដឹងគុណយ៉ាងខ្លាំង ព្រោះថាក្រោយពីស្តាប់វិទ្យុបានយូរមកហើយ ទីបំផុតខ្ញុំបានមកដល់ប្រទេសរបស់អ្នកហើយ។បន្ទាប់ពី វិលត្រឡប់ទៅ ស្រុកកំណើតឥណ្ឌាវិញ ខ្ញុំសន្យាថានឹងធ្វើយុទ្ធនាការមួយដើម្បីឧទ្ទេសនាមអំពី VOV ជាច្រើនបន្ថែមទៀតដល់មិត្តអ្នកស្តាប់ដទៃទៀត”។
ក្រោយពីពិធីប្រគល់រង្វាន់ បណ្ដាមិត្តអ្នកស្ដាប់នឹងទៅទស្សនាឈូងសមុទ្រ Ha Long (ខេត្ត Quang Ninh) តំបន់រមណីយដ្ឋាន Bai Dinh - Trang An (ខេត្ត Ninh Binh) និងគោលដៅទាក់ទាញផ្សេងទៀតនៅរដ្ឋធានីហាណូយ៕

ប្រតិកម្មទៅវិញ