មិត្តហ្វូន - ស្ពានពូនជ្រុំទំនាក់ទំនងមិត្តភាពវៀតណាម-កម្ពុជា

Chia sẻ
(VOVWORLD) - នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានស្នើឲ្យមិត្តហ្វូនខិតខំប្រឹងប្រែង ដើម្បីសម្រេចឲ្យបានប្រសិទ្ធភាពខ្ពស់ថែមទៀតក្នុងផលិតកម្ម និងធ្វើអាជីវកម្ម ផ្ដោតលើការងារកសាងពាណិជ្ជសញ្ញា និងដកមេរៀនបទពិសោធន៍ក្នុងការវិនិយោគបរទេស។ 
មិត្តហ្វូន - ស្ពានពូនជ្រុំទំនាក់ទំនងមិត្តភាពវៀតណាម-កម្ពុជា - ảnh 1នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញទៅទស្សនាទីស្នាក់ការក្រុមហ៊ុន Viettel Cambodia (មិត្តហ្វូន)

នាព្រឹកថ្ងៃទី៩ ខែវិច្ឆិកា នៅរាជធានីភ្នំពេញ កម្ពុជា ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅកម្ពុជា នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញទៅទស្សនាទីស្នាក់ការក្រុមហ៊ុន Viettel Cambodia (មិត្តហ្វូន) ដែលជាគម្រោងវិនិយោគរបស់សម្ព័ន្ធក្រុមហ៊ុនឧស្សាហកម្ម និងទូរគមនាគមន៍យោធាវៀតណាម (Viettel)។ អញ្ជើញថ្លែងមតិក្នុងជំនួបនេះ នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានស្នើឲ្យមិត្តហ្វូនខិតខំប្រឹងប្រែង ដើម្បីសម្រេចឲ្យបានប្រសិទ្ធភាពខ្ពស់ថែមទៀតក្នុងផលិតកម្ម និងធ្វើអាជីវកម្ម ផ្ដោតលើការងារកសាងពាណិជ្ជសញ្ញា និងដកមេរៀនបទពិសោធន៍ក្នុងការវិនិយោគបរទេស។  នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានស្នើឱ្យមិត្តហ្វូនបន្តពង្រីកតួនាទីជាស្ពានដ៏សំខាន់ រួមចំណែកពូនជ្រុំ ពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ប្រជាជនទាំងពីរ ក៏ដូចជារួមចំណែកជំរុញបដិវត្តន៍ឧស្សាហកម្មលើកទី៤ នៅកម្ពុជា និងវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ