ម៉ូដសំលៀកបំពាក់​​​វៀតណាម​បាន​បង្ហាញ​ខ្លួន​​នៅ​ទីក្រុង​ឡុងដ៍

Chia sẻ
(VOVWORLD) - ឈុតសម្លៀកបំពាក់ចំនួនពីរឈុតរបស់អ្នករចនាម៉ូដ Lan Huong និង Jordan Nguyen ត្រូវបានបង្ហាញខ្លួននៅទីក្រុងឡុងដ៍(អង់គ្លេស) នៅថ្ងៃទី ៣០ ខែមីនា ក្នុងក្របខ័ណ្ឌនៃទិវាវៀតណាមនៅចក្រភពអង់គ្លេស (ចាប់ពីថ្ងៃទី ២៧ ខែមីនាដល់ថ្ងៃទី ២៧ ខែមេសា)។
ម៉ូដសំលៀកបំពាក់​​​វៀតណាម​បាន​បង្ហាញ​ខ្លួន​​នៅ​ទីក្រុង​ឡុងដ៍ - ảnh 1អាវផាយត្រូវបានរចនាយ៉ាងប្រណិតជាមួយនឹងលំនាំដើមបន្លា ដោយអ្នករចនាម៉ូដ Lan Huong។ (រូបថត៖ Hai Van/TTXVN)

ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងសំដៅអបអរសាទរខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតវៀតណាម-អង់គ្លេស (១១ កញ្ញា ១៩៧៣ - ១១ កញ្ញា ២០២៣) ហើយនេះក៏ជាសកម្មភាពជំរុញការផ្លាស់ប្តូរវប្បធម៌និងសិល្បៈរវាងប្រទេសទាំងពីរ ផ្សព្វផ្សាយវប្បធម៌និងម៉ូដវៀតណាមនៅចក្រភពអង់គ្លេស។

ឈុតសម្លៀកបំពាក់ “ពិភពសម្បូរណ៍រុងរឿង” របស់អ្នករចនាម៉ូដ-វិចិត្រករឆ្នើម Lan Huong រួមមានអាវផាយវៀតណាមជិត ៤០ម៉ូដែល ដែលត្រូវបានរចនាដោយគំនូរប៉ាក់ដោយដៃ ដើម្បីលើកតម្កើងតម្លៃវប្បធម៌វៀតណាម។ អាវផាយប៉ាក់ដោយដៃនីមួយៗគឺជាស្នាដៃសិល្បៈដែលបង្ហាញពីជីវភាពខាងវប្បធម៌ និងស្មារតី របស់ប្រជាជនវៀតណាម តាមរយៈរូបភាពពីខ្លោងទ្វារភូមិបុរាណ គំនូរប្រជាប្រិយ Dong Ho និង Hang Trong; ផ្កាតំណាងរដូវទាំងបួននៅទីក្រុងហាណូយ។

ម៉ូដសំលៀកបំពាក់​​​វៀតណាម​បាន​បង្ហាញ​ខ្លួន​​នៅ​ទីក្រុង​ឡុងដ៍ - ảnh 2ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអង់គ្លេស លោក Nguyen Hoang Long ជូនផ្កាដល់អ្នករចនាម៉ូដ Lan Huong។ (រូបថត៖ Hai Van/TTXVN)

ទន្ទឹមនឹងនោះ ឈុតសម្លៀកបំពាក់ "ថាមពលនៃសម្លៀកបំពាក់វៀតណាម" របស់អ្នករចនាម៉ូដវ័យក្មេងជនជាតិវៀតណាម-កាណាដា Jordan Nguyen ជាមួយនឹងម៉ូដសំលៀកបំពាក់ជិត ២០ ដើរតាមស្ទីលយុវវ័យ ពណ៌ស្រស់ៗ និងគំនូរផ្កាទាន់សម័យ សំដៅលើកតម្កើងសម្រស់ស្អាត ភាពប្រិមប្រិយនិងថាមវ័ន្តរបស់ស្ត្រីវៀតណាម៕


ប្រតិកម្មទៅវិញ