មេដឹកនាំអ៊ីរ៉ង់លោក Ali Khamenei |
មេដឹកនាំអ៊ីរ៉ង់លោក Ali Khamenei បានសង្កត់ធ្ងន់ថា ការដែលអាមេរិកខ្វែងគំនិតចំពោះសមត្ថភាពនុយក្លេអ៊ែរ និងការចម្រើនធាតុនុយគ្លេអ៊ែររបស់អ៊ីរ៉ង់ ក៏ដូចជាតួនាទីរបស់អ៊ីរ៉ង់នៅក្នុងតំបន់គឺជាសក្ខីភាពអមិត្ត។
ក្រៅពីនេះ មេដឹកនាំលោក Ali Khamenei ក៏បានវាយតម្លៃថាបណ្ដាការចរចាជាមួយអឺរ៉ុបគឺមិនគប្បីកាត់ផ្តាច់នោះទេ ប៉ុន្តែអ៊ីរ៉ង់មិនចាំបាច់ត្រូវរង់ចាំយូរពេកទេ សម្រាប់កញ្ចប់វិធានការរបស់អ៊ឺរ៉ុបទេ ហើយគប្បីដោះស្រាយបណ្ដាកិច្ចការក្នុងស្រុកវិញ
ក្រសួងការបរទេសអ៊ីរ៉ង់បានរៀបចំផែនការលើគ្រប់ជ្រុងជ្រោយ សំដៅពង្រីកទំនាក់ទំនងសេដ្ឋកិច្ចជាមួយបណ្ដាប្រទេសជិតខាងក៏ដូចជាបណ្ដាប្រទេសដទៃទៀតផងដែរ៕