មេដឹកនាំអាមេរិកនិងអូស្រ្តាលីបានធ្វើកិច្ចសន្ទនាតាមទូរស័ព្ទអំពីលទ្ធភាពនៃការពង្រីក G7

Chia sẻ
(VOVWORLD) - នាព្រឹកថ្ងៃទី ២ ខែមិថុនា ប្រធានាធិបតីអាមេរិកលោក Donald Trump បានធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្រ្តីអូស្រ្តាលីលោក Scott Morrison ដើម្បីពិភាក្សាអំពីគំនិតនៃការអញ្ជើញប្រទេសនេះឲ្យចូលជាសមាជិកក្រុម G7 ឬ G10។

លោក Trump បានម្ចាស់ការធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយលោកនាយករដ្ឋមន្រ្តី Morrison ដើម្បីស្វែងរកការគាំទ្រពីថ្នាក់ដឹកនាំអូស្ត្រាលីស្តីពីសំណើរបង្កើតក្រុម G10 ក្នុងនោះមានសមាជិកក្រុម G7 រួមជាមួយប្រទេសអូស្ត្រាលី កូរ៉េខាងត្បូង និងឥណ្ឌាផងដែរ។

ក្នុងជំនួបជាមួយមន្រ្តីសេតវិមានកាលពីចុងសប្តាហ៍កន្លងមក លោកនាយករដ្ឋមន្រ្តី Scott Morrison  បានអះអាងថា លោកស្វាគមន៍ការអញ្ជើញជាផ្លូវការស្តីពីការចូលរួមកិច្ចប្រជុំ G7 បើកទូលាយផងដែរ។ គួរជម្រាបថា នាពេលថ្មីៗនេះដែរ ប្រធានាធិបតីអាមេរិកលោក Donald Trump ក៏សំដែងក្តីសង្ឃឹមថានឹងមានការរួមបញ្ចូលប្រទេសរុស្ស៊ី និងប្រទេសចំនួន ៣  ផ្សេងៗទៀតដើម្បីចូលរួមកិច្ចប្រជុំកំពូល G7 នៅអាមេរិកនាពេលខាងមុខនេះផងដែរ៕

ប្រតិកម្មទៅវិញ