មេដឹកនាំអាមេរិកនិង​នូវែលសេឡង់ ពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុងតំបន់ប៉ាស៊ីហ្វិក

Chia sẻ
(VOVWORLD) - មេដឹកនាំទាំងពីររូបក៏បានពិភាក្សា អំពីសារៈសំខាន់នៃកិច្ចប្រជុំទល់មុខគ្នានៅកម្រិតថ្នាក់ដឹកនាំ ក៏ដូចជាការពង្រីកវត្តមានរបស់សហរដ្ឋអាមេរិកឲ្យ "កាន់តែមានប្រសិទ្ធភាព" នៅក្នុងតំបន់ប៉ាស៊ីហ្វិក។
មេដឹកនាំអាមេរិកនិង​នូវែលសេឡង់ ពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុងតំបន់ប៉ាស៊ីហ្វិក - ảnh 1នាយករដ្ឋមន្ត្រីនូវែលសេឡង់ លោកស្រី Jacinda Ardern និង ប្រធានាធិបតីអាមេរិក លោក Joe Biden។ (រូបថត៖ AFP)

នៅថ្ងៃទី ៣១ ខែឧសភា ប្រធានាធិបតីអាមេរិក Joe Biden និងនាយករដ្ឋមន្ត្រីនូវែលសេឡង់ លោកស្រី Jacinda Ardern បានជួបប្រជុំគ្នានៅសេតវិមាន ដើម្បីពិភាក្សាអំពីបញ្ហាដែលប្រទេសកោះប៉ាស៊ីហ្វិកកំពុងប្រឈមមុខ និងវិធីជួយឲ្យពួកគេ ដោះស្រាយបញ្ហាលំបាក់លំបិនដូចជាកូវីដ-១៩ និងការប្រែប្រួលអាកាសធាតុ។ មេដឹកនាំទាំងពីររូបក៏បានពិភាក្សា អំពីសារៈសំខាន់នៃកិច្ចប្រជុំទល់មុខគ្នានៅកម្រិតថ្នាក់ដឹកនាំ ក៏ដូចជាការពង្រីកវត្តមានរបស់សហរដ្ឋអាមេរិកឲ្យ "កាន់តែមានប្រសិទ្ធភាព" នៅក្នុងតំបន់ប៉ាស៊ីហ្វិក។

លើសពីនេះទៅទៀត មេដឹកនាំទាំងពីរក៏បានពិភាក្សាគ្នាអំពីស្ថានភាពជម្លោះក្នុងប្រទេសអ៊ុយក្រែន និងបញ្ហាគ្រប់គ្រងកាំភ្លើងក្នុងបរិបទដែលបានប្រព្រឹត្តិទៅការបាញ់ប្រហារជាច្រើននៅសហរដ្ឋអាមេរិក នាពេលថ្មីៗនេះ ក្នុងនោះរួមទាំងការបាញ់ប្រហារនៅសាលាបឋមសិក្សាមួយក្នុងទីក្រុង Uvalde រដ្ឋ Texas កាលពីសប្តាហ៍មុន ដែលបានសម្លាប់សិស្សនិងគ្រូបង្រៀនចំនួន ២១នាក់៕

 

ប្រតិកម្មទៅវិញ