មេដឹកនាំអង្គការ IS លោក Al Baghdadi បានបង្ហាញមុខឡើងវិញក្រោយរយៈ ៥ ឆ្នាំ |
នាបច្ចុបុ្បន្នមិនទាន់ដឹងច្បាស់ថារូបភាពទាំងនេះត្រូវបានថតនៅពេលណានៅឡើយ ក៏ប៉ុន្តែនៅក្នុងខ្សែវីដេអូនោះ Al Furqan បានរៀបរាប់ពីភាពតានតឹងអស់រយៈពេលច្រើនខែកន្លងទៅនៅក្នុងការប្រយុទ្ធគ្នានៅទីក្រុង Baghouz ដែលជាទីតាំងរឹងមាំចុងក្រោយរបស់អង្គការ IS នៅភាគខាងកើតប្រទេសស៊ីរី។ ទន្ទឹមនឹងនេះ មេដឹកនាំ IS រូបនេះក៏បានវប្រកាសថាអង្គការភេរវកម្មនេះនឹងស្វែងរកវិធីដើម្បីសងសឹកដោយសារខ្មាំន់កាំភ្លើង IS ត្រូវបានសម្លាប់និងជាប់ពន្ធនាគារផងដែរ។គួរបញ្ជាក់ថា អាមេរិកបានផ្តល់រង្វាន់ដោយមានទឹកប្រាក់ ២៥ លានដុល្លារអាមេរិកជូនជនណាដែលផ្តល់ព័ត៌មានអំពីទីតាំងលាក់ខ្លួនរបស់ លោក Al Baghdadi ផងដែរ៕