មេដឹកនាំជប៉ុន - ចិន បានឯកភាពសហការគ្នាយ៉ាងជិតស្និទ្ធ ដើម្បីលើកកម្ពស់ស្ថេរភាពក្នុងតំបន់និងអន្តរជាតិ

Chia sẻ
(VOVWORLD) - ក្នុងជំនួបសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃទី ២៥ ខែកញ្ញា នាយករដ្ឋមន្រ្តីជប៉ុន លោក  Suga Yoshihide និងប្រធានរដ្ឋចិន លោក ស៊ីជីនពីង  បានឯកភាពគ្នាបន្តការប្រជុំថ្នាក់ជាន់ខ្ពស់ ដើម្បីលើកកម្ពស់ស្ថិរភាពក្នុងតំបន់និងអន្តរជាតិ។ នេះគឺជាកិច្ចសន្ទនាតាមទូរស័ព្ទលើកដំបូង រវាងមេដឹកនាំនៃប្រទេសទាំងពីរចាប់តាំងពីលោក Suga Yoshihide ឡើងកាន់តំណែងជានាយករដ្ឋមន្រ្តីជប៉ុនកាលពីសប្តាហ៍មុន។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលត្រូវបានដាក់ចេញបន្ទាប់ពីការធ្វើសន្ទនាតាមទូរស័ព្ទនោះ លោកនាយករដ្ឋមន្រ្តីជប៉ុន បានមានប្រសាសន៍ថា ទំនាក់ទំនងស្ថិរភាពរវាងជប៉ុននិងចិន គឺមានសារៈសំខាន់ មិនត្រឹមតែសម្រាប់ប្រទេសជិតខាងទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្រាប់តំបន់និងសហគមន៍អន្តរជាតិទៀតផង។ រីឯខ្លួនវិញ លោកប្រធានរដ្ឋចិន ស៊ីជីនពីង បានបង្ហាញនូវបំណងចង់ជំរុញទំនាក់ទំនងទ្វេភាគី។

ទោះជាយ៉ាងណាក៏ដោយ មេដឹកនាំទាំងពីររូបនេះ ក៏មិនបានពិភាក្សាគ្នាអំពីដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានរដ្ឋចនលោកស៊ីជីនពីង ទៅពំពេញទស្សនកិច្ចនៅប្រទេសជប៉ុនទេ។ ជាដំបូងឡើយ ដំណើរទស្សនកិច្ចរបស់លោកស៊ីជីនពីង ត្រូវបានគ្រោងធ្វើឡើងនៅនិទាឃរដូវនេះប៉ុន្តែវាត្រូវបានពន្យារពេលដោយសារតែការរីករាលដាលនៃជំងឺរាត្បាតកូវីដ ១៩ ផងដែរ ៕

ប្រតិកម្មទៅវិញ