Abu al-Hussein al-Husseini al-Quraishi មេដឹកនាំកំពូលរបស់ IS ។ ប្រភព៖ Reuters |
អ្នកនាំពាក្យក្រុម IS បានបង្ហោះសេចក្តីប្រកាសនៅលើគណនី Telegram របស់ខ្លួនដែលបានឲ្យដឹងថា Qurashi ត្រូវបាន "សម្លាប់នៅក្នុងការប៉ះទង្គិចដោយផ្ទាល់" ជាមួយចលនាឥស្លាមជីហាដ Hayat Tahrir al-Sham នៅក្នុងខេត្ត Idlib របស់ប្រទេសស៊ីរី។ កាលពីចុងឆ្នាំមុន IS បានប្រកាសថា ខ្លួនបានជ្រើសរើស Abu al-Hussein al-Husseini al-Quraishi ជាមេដឹកនាំកំពូលរបស់ខ្លួន បន្ទាប់ពីមេបញ្ជាការ IS ពីមុនត្រូវបានសម្លាប់នៅភាគខាងត្បូងប្រទេសស៊ីរី។ របាយការណ៍របស់អង្គការសហប្រជាជាតិកាលពីខែកុម្ភៈឆ្នាំនេះបានឲ្យដឹងថា ក្រុម IS ត្រូវបានប៉ាន់ប្រមាណថាមានសមាជិកនិងអ្នកគាំទ្រពី ៥.០០០ -៧.០០០នាក់នៅក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់៕