មេដឹកនាំចិននិងរុស្ស៊ីអញ្ជើញជួបសន្ទនាការងារតាមទូរស័ព្ទអំពីស្ថានភាពអ៊ុយក្រែន

Chia sẻ

(VOVWORLD) - ចិនគាំទ្ររុស្ស៊ី និងអ៊ុយក្រែនក្នុងការ ដោះស្រាយបញ្ហាតាមរយៈការចរចា ក៏ដូចជាគោលជំហរជាមូលដ្ឋាននិងឥតងាករេ របស់ប្រទេសនេះអំពីការគោរពអធិបតេយ្យភាពនិងបូរណភាពទឹកដីនៃប្រទេសទាំង អស់ ហើយប្រកាន់ខ្ជាប់នូវគោលការណ៍ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ។

មេដឹកនាំចិននិងរុស្ស៊ីអញ្ជើញជួបសន្ទនាការងារតាមទូរស័ព្ទអំពីស្ថានភាពអ៊ុយក្រែន - ảnh 1រដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក Sergey Lavrov ថ្លែងនៅសន្និសីទសារព័ត៌មាននៅទីក្រុងម៉ូស្គូកាលពីថ្ងៃទី១៨ ខែកុម្ភៈ។ (រូបថត៖ AFP/VNA)

ប្រធានរដ្ឋចិនលោក Xi Jinping កាលពីថ្ងៃទី ២៥ ខែកុម្ភៈ បានជួបសន្ទនាការងារ តាមទូរស័ព្ទជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin អំពីស្ថានភាពអ៊ុយក្រែន។

លោកប្រធានរដ្ឋ Xi Jinping បានឲ្យដឹងថា ចិននឹងសម្រេចចិត្តលើ ជំហរ របស់ខ្លួនដោយឈរលើតម្លៃនៃបញ្ហា ហើយចាត់ទុកថា ចាំបាច់ត្រូវបោះបង់ចោលការ ត្រិះតិះនៃសង្គ្រាមត្រជាក់ ហើយយកចិត្តទុកដាក់និងគោរពចំពោះកង្វល់សន្តិសុខ ស្របច្បាប់របស់ប្រទេសនានា បង្កើតយន្តការសន្តិសុខអឺរ៉ុបប្រកបដោយតុល្យភាព ប្រសិទ្ធភាព និងចីរភាពតាមរយៈការចរចា។ ចិនគាំទ្ររុស្ស៊ីនិងអ៊ុយក្រែនក្នុងការ ដោះស្រាយបញ្ហាតាមរយៈការចរចា ក៏ដូចជាគោលជំហរជាមូលដ្ឋាននិងឥតងាករេ របស់ប្រទេសនេះអំពីការគោរពអធិបតេយ្យភាពនិងបូរណភាពទឹកដីនៃប្រទេសទាំង អស់ ហើយប្រកាន់ខ្ជាប់នូវគោលការណ៍ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ។
រីឯខ្លួនវិញ លោកប្រធានាធិបតី Vladimir Putin បានពន្យល់ពីមូលហេតុដែល បង្ខំឲ្យប្រទេសនេះ បើកយុទ្ធនាការយោធាពិសេសនៅតំបន់ភាគខាងកើតអ៊ុយក្រែន ក្នុងនោះបញ្ជាក់យ៉ាងច្បាស់ថា អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) និង សហរដ្ឋអាមេរិក តាំងពីយូរលង់ណាស់មកហើយបានមិនអើពើដល់ការព្រួយបារម្ភ ស្របច្បាប់អំពីបញ្ហាសន្តិសុខរបស់រុស្ស៊ី។ លោកប្រធានាធិបតី Vladimir Putin ក៏ បានបញ្ជាក់ផងដែរថា រុស្ស៊ីត្រៀមខ្លួនជាស្រេចធ្វើការចរចាជាន់ខ្ពស់ជាមួយ អ៊ុយក្រែន៕

ប្រតិកម្មទៅវិញ