ប្រធានាធិបតីកាហ្សាក់ស្ថាន លោក Kassym-Jomart Tokaev (រូបថត៖ THX/TTXVN)
|
នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទនេះ មេដឹកនាំនៃប្រទេសទាំងពីរបានពិចារណាលើជំហានបន្ទាប់ ដើម្បីដោះស្រាយស្ថានការណ៍បច្ចុប្បន្ននៅកាហ្សាក់ស្ថាន។ បេឡារុស្សបានបញ្ជូនទាហានទៅកាន់កាហ្សាក់ស្ថានក្នុងក្របខ័ណ្ឌនៃបេសកកម្មរក្សាសន្តិភាព ដឹកនាំដោយអង្គការសន្ធិសញ្ញាសន្តិសុខរួម (CSTO) ។
នាថ្ងៃដដែលនោះ ក្រសួងការពារជាតិបេឡារុស្សបានប្រកាសថា កងទ័ពប្ទេសនេះ បានចាប់ផ្តើមយាមការពារហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗមួយចំនួននៅកាហ្សាក់ស្ថាន។ យោងតាមក្រសួងនេះ កងទ័ពបេឡារុស្សនឹងមិនចូលរួមក្នុងប្រតិបត្តិការសន្តិសុខ ដែលកំពុងបានអនុវត្តនៅកាហ្សាក់ស្ថាន ដើម្បីទប់ស្កាត់បាតុកម្មហិង្សានោះទេ។
ទន្ទឹមនឹងនោះ លោកប្រធានាធិបតី Tokaev នៅថ្ងៃដដែល បានប្រកាសថា វត្តមានរបស់កងកម្លាំងរក្សាសន្តិភាពនៅរដ្ឋធានី Nur-Sultan (កាហ្សាក់ស្ថាន) ក្រោមការប្រគល់សិទ្ធិពី CSTO បានអនុញ្ញាតឱ្យប្រទេសសមាជិកបញ្ជូនកម្លាំងសន្តិសុខបន្ថែមទៀត ទៅកាន់ទីក្រុង Almaty ដែលជាចំណុចក្តៅនៃចលាចលហិង្សានៅក្នុងប្រទេសអាស៊ីភាគកណ្តាលមួយនេះ៕