មេដឹកនាំខាងស្មារតីកំពូលអ៊ីរ៉ង់ លោក Ali Khamenei |
នាថ្ងៃទី ២៩ សីហា មេដឹកនាំខាងស្មារតីកំពូលអ៊ីរ៉ង់ លោក Ali Khamenei បានព្រមានថាតេអេរ៉ង់អាចបោះបង់ចោលកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយប្រទេសមហាអំណាចនៅលើពិភពលោក ប្រសិនបើកិច្ចព្រមព្រៀងនេះមិនបម្រើផលប្រយោជន៍របស់អ៊ីរ៉ង់ បន្ទាប់ពីអាមេរិកដក់ខ្លួនចេញនោះទេ។ លោក Khamenei បានចាត់ទុកថាកិច្ចព្រមព្រៀងនេះគឺជា "មធ្យោបាយមួយ មិនមែនជាគោលដៅឡើយ"។
មុននេះក្នុងក្នុងជំនួបជាមួយ ប្រធានាធិបតី លោកHassan Rouhani និងគណៈរដ្ឋមន្រ្តីនោះ លោក Khamenei បានលើកច្បាស់ថា តេអេរ៉ង់មិនគប្បីធ្វើសម្បទានជាមួយមន្រ្តីអាមេរិក ដើម្បីទទួលបានការស្រុះចិត្តគំនិតថ្មីអំពីកម្មវិធីនុយក្លេអ៊ែរនោះឡើយ៕