(VOVworld) - មេដឹកនាំក្រុមរដ្ឋអ៊ីស្លាមស្វ័យប្រកាស Abu Bakr al-Baghdadi បានអំពាវ
នាវឲ្យអនុវត្តការវាយប្រហារសំដៅទៅលើប្រទេសអារ៉ាប៊ីសាអូឌីត ដោយសង្កត់ធ្ងន់
ថា ព្រះរាជាណាចក្ររបស់ពួកគេកំពុងបើកទូលាយលើ ពិភពអារ៉ាប់ទាំងមូលព្រម
ទាំងបំផុសរលកសង្គ្រាមសាសនាលើទូទាំងពិភពលោក។ក្នុងខ្សែអាត់ថតសម្លេង១
ដែលត្រូវបានចាត់ទុកជារបស់ Baghdadi បានចុះផ្សាយលើគេហទំព័រណ៍សង្គ្រាម
សាសនានាថ្ងៃទី១៣វិច្ឆិកា Baghdadi បានចាត់ទុកថា យុទ្ធនាការយោធាដឹកនាំដោយ
សហរដ្ឋអាមេរិកតម្រង់ទៅលើ IS នៅប្រទេសស៊ីរីនិងអ៊ីរ៉ាក់នឹងទទួលបរាជ័យ។ខ្សែ
អាត់ថតសម្លេងនេះបានប្រកាសប៉ុន្មានថ្ងៃក្រោយពីមានពាក្យចចាអារាមថាការវាយ
ប្រហារតាមជើងអាកាសសំដៅទៅលើមេដឹកនាំ IS បានបណ្ដាលឲ្យ Baghdadi ស្លាប់
ឬរងរបួស។
|
មេដឹកនាំ IS អំពាវនាវឲ្យការបំផុសរលកសង្គ្រាមសាសនាលើទូទាំងពិភពលោក (រូបថត៖AFP) |
ក្នុងបំរ៉ែបំរួលទាក់ទិន១ទៀត ឧត្តមសេនីយ៍ Martin Dempsey ប្រធានក្រុមប្រឹក្សាសេនា
ធិការកងទ័ពចម្រុះអាមេរិក ក្នុងការសួរដេញដោលនៅចំពោះមុខគណៈកម្មាធិការ
កម្លាំងកងទ័ពនៃរដ្ឋសភាជាន់ទាបអាមេរិក នាថ្ងៃទី១៣វិច្ឆិកា បានឲ្យដឹងថា មជ្ឈ
ដ្ឋានកំណត់គោលនយោបាយនៃសន្ទីរបញ្ចកោណបាននិងកំពុងពិនិត្យមើលយ៉ាង
សកម្មវិធានការប្រើប្រាស់កម្លាំងកងទ័ពដើរជើងក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុម IS
នៅអ៊ីរ៉ាក់និងស៊ីរី៕