ទិដ្ឋភាពនៃសម័យបើកកិច្ចប្រជុំ COP29 នៅទីក្រុងបាគូ ប្រទេសអាស៊ែបៃហ្សង់ ថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២៤ (រូបថត៖ Reuters/TTXVN) |
ថ្លែងនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាមួយក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំលើកទី ២៩ នៃភាគីចូលរួមអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP២៩) ដែលប្រព្រឹត្តទៅនៅប្រទេសអាស៊ែបៃហ្សង់ អគ្គនាយក IMF លោកស្រី Kristalina Georgieva បានឲ្យដឹងថា ស្ថាប័ននេះសហការជាមួយលោក Trump ក្នុងអាណត្តិប្រធានាធិបតីដំបូងរបស់លោក និងមានបំណងសហការជាថ្មីម្តងទៀតជាមួយម្ចាស់សេតវិមានទី ៤៧។ ក្នុងពេលជាមួយគ្នានេះ ប្រធានធនាគារពិភពលោក លោក Ajay Banga បានឲ្យដឹងថា ជ័យជម្នះរបស់លោក Donald Trump បានបញ្ជាក់ពីតម្រូវការសម្រាប់ធនាគារពិភពលោកក្នុងការប្រតិបត្តិការឱ្យកាន់តែមានប្រសិទ្ធភាព ខណៈជំរុញឱ្យមានការបង្កើនការវិនិយោគឯកជនក្នុងហិរញ្ញវត្ថុអាកាសធាតុ។ ប្រធាន WB លោក Ajay Banga បានឲ្យដឹងថា លោកនឹងពិភាក្សាជាមួយលោក Donald Trump ខណៈដែលលោកបានធ្វើការជាមួយមេដឹកនាំថ្មីចំនួនបួននៃប្រទេសម្ចាស់ជំនួយធំៗដល់ WB រួមមានអាល្លឺម៉ង់ បារាំង ជប៉ុន និងអង់គ្លេសនាពេលថ្មីៗនេះ៕