មេដឹកនាំ G7 គ្រោង​នឹង​រៀប​ចំ​សន្និសីទអនឡាញជាមួយប្រធានាធិបតីអ៊ុយក្រែន

Chia sẻ
(VOVWORLD) - មេដឹកនាំនៃក្រុមប្រទេសឧស្សាហកម្មអភិវឌ្ឍន៍ឈានមុខគេនៅលើពិភពលោក (G7) នឹងរៀបចំសន្និសីទតាមអនឡាញជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky នៅថ្ងៃទី ៨ ខែឧសភា។
មេដឹកនាំ G7 គ្រោង​នឹង​រៀប​ចំ​សន្និសីទអនឡាញជាមួយប្រធានាធិបតីអ៊ុយក្រែន - ảnh 1ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky (រូបថត៖ AFP/TTXVN)

លោកស្រី Christiane Hoffmann អ្នកនាំពាក្យរដ្ឋាភិបាលអាល្លឺម៉ង់ ដែលជាប្រទេសម្ចាស់នៃផ្ទះក្រុមប្រទេស G7 បានឲ្យដឹងថា៖ "អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz នឹងរៀបចំសន្និសីទតាមអ៊ីនធឺណែតជាលើកទី៣ ចាប់តាំងពីដើមឆ្នាំនេះ ជាមួយដៃគូ G7" ។ តាមផែនការ លោក Scholz ក៏នឹងថ្លែងសុន្ទរកថាតាមទូរទស្សន៍ទៅកាន់ប្រជាជនអាល្លឺម៉ង់នាយប់ថ្ងៃទី ៨ ខែឧសភា ដែលជាថ្ងៃគូសសញ្ញានៃការបញ្ចប់សង្គ្រាមលោកលើកទី ២ នៅអឺរ៉ុប។

យោងតាមលោកស្រី Hoffmann សន្និសីទនេះនឹងផ្តោតលើបញ្ហាបច្ចុប្បន្ន ជាពិសេសស្ថានភាពនៅអ៊ុយក្រែន។ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ក៏នឹងអញ្ជើញចូលរួម និងធ្វើបច្ចុប្បន្នភាពអំពីស្ថានភាពនៅអ៊ុយក្រែនផងដែរ៕

ប្រតិកម្មទៅវិញ