កប៉ាល់ CSB 8004 អនុវត្តការបាញ់ទឹកដើម្បីពន្លត់អគ្គីភ័យនៅលើកប៉ាល់ ក្នុងសមយុទ្ធស្វែងរកនិងជួយសង្គ្រោះ។ (រូបថត៖ TTXVN) |
សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្នុងឱកាសរំលឹកខួបលើកទី ៤០ នៃការអនុម័តលើ UNClOS ហើយតាមនោះ មជ្ឈដ្ឋានអ្នកប្រាជ្ញនឹងដកបទពិសោធន៍ក្នុងការអនុវត្តឯកសារគតិយុត្តដើម្បីដោះស្រាយជម្លោះអន្តរជាតិ។
តាមរយៈរបាយការណ៍បទអន្តរាគមចំនួន ១០ និងការពិភាក្សាយ៉ាងផុលផុស បណ្តាប្រតិភូបានឯកភាពគ្នាថា អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS) គឺជាឯកសារយុទ្ធសាស្ត្រដ៏សែនសំខាន់ក្នុងដំណើរការស្វែងរកដំណោះស្រាយសន្តិភាពសម្រាប់បញ្ហាសមុទ្រខាងកើត។ វាគ្មិនជាច្រើនបានវាយតម្លៃខ្ពស់ចំពោះប្រសិទ្ធភាពនៃសេចក្តីថ្លែងការណ៍ស្តីពីប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) និងភាពចាំបាច់ត្រូវចុះហត្ថលេខាលើក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC)។ មជ្ឈដ្ឋានអ្នកប្រាជ្ញវាយតម្លៃខ្ពស់ចំពោះវិធីសាស្រ្តមានលក្ខណៈស្ថាបនារបស់វៀតណាម ខណៈដែលបានអះអាងជាច្រើនលើកច្រើនសារថា ដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិនៃឯកសារដែលត្រូវបានអន្តរជាតិទទួលស្គាល់តែប៉ុណ្ណោះ ទើបដោះស្រាយបានជម្លោះដែនដីដ៏ស្មុគស្មាញបំផុតុះ៕