មជ្ឈដ្ឋានអ្នកជំនាញការព្រមាន Brexit នឹងទាមទាឲ្យអង់គ្លេសពន្យាពេលគោលនយោបាយត្បិតត្បៀត

Chia sẻ
(VOVworld) – វិទ្យាស្ថានស្រាវជ្រាវហិរញ្ញវត្ថុ (IFS) ទើបនឹង
ឡើងសម្លេងព្រមានថា៖ ការដែល អង់គ្លេសចាកចេញ
ពីសហភាពអឺរ៉ុប (EU) ឬហៅថា Brexit នឹងបង្ខំឲ្យប្រទេស
នេះ ពន្យាពេលគោលនយោបាយសេដ្ឋកិច្ចត្បិតត្បៀត
បន្ថែម ២ ឆ្នាំទៀតបើប្រៀបនឹងផែនការមុននេះ
ដើម្បីទទួលបានគោលដៅអតិរេកថិវិការរដ្ឋ។ 
មជ្ឈដ្ឋានអ្នកជំនាញការព្រមាន Brexit នឹងទាមទាឲ្យអង់គ្លេសពន្យាពេលគោលនយោបាយត្បិតត្បៀត - ảnh 1
មជ្ឈដ្ឋានអ្នកជំនាញការព្រមាន Brexit នឹងទាមទាឲ្យអង់គ្លេសពន្យាពេលគោលនយោបាយត្បិតត្បៀត (Image: VNA)


(VOVworld) – វិទ្យាស្ថានស្រាវជ្រាវហិរញ្ញវត្ថុ (IFS) ទើបនឹងឡើងសម្លេងព្រមានថា៖
ការដែល អង់គ្លេសចាកចេញពីសហភាពអឺរ៉ុប (EU) ឬហៅថា Brexit នឹងបង្ខំឲ្យ
ប្រទេសនេះ ពន្យាពេលគោលនយោបាយសេដ្ឋកិច្ចត្បិតត្បៀតបន្ថែម ២ ឆ្នាំទៀត
បើប្រៀបនឹងផែនការមុន នេះដើម្បីទទួលបានគោលដៅអតិរេកថិវិការរដ្ឋ។
ការបណ្ជាក់នេះត្រូវបាន IFS នាំចេញក្នុង កាលៈទេសៈ បណ្ដាការជជែកវែកញែក
អំពីការស្ថិតក្នុងឬចាកចេញពី EU កំពុងប្រព្រឹត្តទៅ យ៉ាងខ្លាំងក្លានៅអង់គ្លេស
មុនពេលប្រទេសនេះដំណើរការបោះប្រជាមតិនាថ្ងៃទី ២៣ មិថុនា ខាងមុខ។
លោក Carl Emmerson នាយករង IFS បានសង្កត់ធ្ងន់ថា៖ ទោះបីជាមិនទាន់
គិតគូ ជាក់ស្តែងពីផលវិបាកនៃការចាកចេញពី EU ចំពោះខឿនសេដ្ឋកិច្ច
និងខឿនហិរញ្ញវត្ថុ សាធាណៈរបស់អង់គ្លេងនៅឡើយ។ ក្តីប៉ុន្តែ មានប្រការ
ពិតប្រាកដថា៖ ក្នុងករណីចាកចេញពី EU ប្រទេសអង់គ្លេសនឹងរងឥទ្ធិពល
ដ៏ធ្ងន់ធ្ងរបើប្រៀបនឹងខឿនហិរញ្ញវត្ថុសាធារណៈទទួល បានផលប្រយោជន៍
ពីការមិនរួមចំណែកបង់ថវិការសំរាប់សហភាព៕

ប្រតិកម្មទៅវិញ